ក្រសួងមហាផ្ទៃ ស្នើអភិបាលខេត្តព្រះសីហនុ ពិនិត្យឡើងវិញ ចំពោះការតែងតាំង លោក ភេទ សុវណ្ណ ជាប្រធានការិយាល័យរ​បៀបនិងឯកសារ

02-August-2016 | ដោយ មែន កំសត់


ព្រះសីហនុ៖ ក្រសួងមហាផ្ទៃ បានចេញលិខិតស្នើ​ដល់អភិបាលខេត្ត ព្រះសីហនុ​ពិនិត្យឡើងវិញ ចំពោះការបញ្ចប់ភារកិច្ច និងតែងតាំង លោក ភេទ សុវណ្ណ គ្រងតំណែងជា ប្រធានការិយាល័យរបៀប និងឯកសារ ​នៅសាលាខេត្តព្រះសីហនុ ដែលដែលការតម្លើងមុខតំណែងនេះ ហាក់មិនទាន់ត្រឹមត្រូវតាមគោលការណ៍ និងលក្ខណៈសម្បត្តិនៅឡើយ។

នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ​ដដែល បានបញ្ជាក់បន្ថែមថា ក្រសួងបានទទួលដីការបស់សាលាខេត្តព្រះសីហនុ ស្តីពីការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ច មន្រ្តីរាជការ​ចំនួន២២រូប បំពេញក្នុងរចនាសម្ព័ន្ធ​សាលាខេត្តព្រះសីហនុ ប៉ុន្តែដោយពិនិត្យ ឃើញថា ការ​តែងតាំង លោក ភេទ សុវណ្ណ គ្រងតំណែងជាប្រធានការិយាល័យរបៀប និងឯកសារ ប្រចាំខេត្តព្រះសីហនុ ​នៃទីចាត់ការរដ្ឋបាលសាលាខេត្ត ព្រះសីហនុ ដែលទើបតែងតែមានអតីតភាពការងារ រយៈពេល៣ឆ្នាំ ពុំស្របទៅតាមលក្ខខណ្ឌ​អតីតភាពការងារ ដែលបានកំណត់​នៅក្នុងឧបសម្ព័ន្ធ នៃសេចក្តីណែនាំ របស់ក្រសួងសាធារណៈ ដែលបានកំណត់ថា ប្រធានការិយាល័យ សាលារាជធានីភ្នំពេញ ខេត្ត ត្រូវមាន​អតីតភាពការងារ​យ៉ាងតិច ៤ឆ្នាំ។

លិខិតដដែលបានបញ្ជាក់ថា ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ ​តាមគោលការណ៍ និងនីតិវិធីដែល​បានកំណត់ ក្រសួងមហាផ្ទៃស្នើឲ្យអភិបាល​ខេត្តព្រះសីហនុ ពិនិត្យឡើងវិញ លើការ ជ្រើសរើសមន្រ្តីរាជការណា ដែលមានលក្ខណៈសម្បត្តិ បទពិសោធន៍ និងលក្ខខណ្ឌ គោលការណ៍ បែបបទនិងនីតិវិធីដែលបានកំណត់​ នៅក្នុងឧបសម្ព័ន្ធនៃសេចក្តីណែនាំ​របស់ ក្រសួងសាធារណៈ​។

 

ចំនួនអ្នកទស្សនា

    20689507

  • ថ្ងៃនេះ3811
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21381
  • ខែនេះ3811
  • ឆ្នាំនេះ247051
  • សរុប20689507