កំពត ៖ នៅរសៀលថ្ងៃទី២ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅខេត្តកំពត។ ការចុះជួបសំណេះសំណាលរបស់សម្តេចតេជោនាពេលនេះធ្វើឡើងបន្ទាប់ពី សម្តេចបានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកមិញ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចនឹងធ្វើយុទ្ធនាការចុះគ្រប់២៥រាជធានី-ខេត្ត ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋល។ ខេត្តមួយចំនួនដែលសម្តេចបានបញ្ចប់យុទ្ធនាការនេះមានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ស្ទឹងត្រែង និងក្រចេះ៕