ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលកុំព្យូទ័រចំនួន ២.៤០០គ្រឿងពីសហគមន៍អឺរ៉ុប និងពីប្រទេសជប៉ុនកាលពីរសៀលថ្ងៃទី៣ ខែសីហា។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា កុំព្យូទ័រជាង ២ពាន់គ្រឿងនេះជាសម្ភារៈចុងក្រោយហើយដែល គ.ជ.ប ទទួលបានសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត។ លោកថា អ្នកជំនាញនឹងជួយបញ្ចូលកម្មវិធីសម្រាប់ការចុះឈ្មោះទៅក្នុងកុំព្យូទ័រទាំងនោះបន្ទាប់ពីបានទទួលហើយ គ.ជ.ប នឹងបញ្ចូលកម្មវិធីសម្រាប់បម្រើការចុះឈ្មោះហ្នឹងនៅគ្រប់កុំព្យូទ័រទាំងអស់ ហើយបន្ទាប់មក នឹងបញ្ជូនកុំព្យូទ័រហ្នឹងឯងទៅថ្នាក់បណ្ដុះបណ្ដាលមន្ត្រីនៃក្រុមចុះឈ្មោះបោះឆ្នោត ហើយបន្តទៅការចុះឈ្មោះបោះឆ្នោតតែម្ដង៕