Fresh News TV នឹងធ្វើការផ្សាយផ្ទាល់ ពីសន្និសីទកាសែតក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការធ្វើកោសលវិច្ច័យលើស្នាមមេដៃញត្តិ CNRP

05-August-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ ទូរទស្សន៍ Online Fresh News ដែលកំពុងមានប្រជាប្រិយភាពក្នុងការផ្សាយផ្ទាល់ អំពីព្រឹត្តិការណ៍សំខាន់ៗនានារបស់ កម្ពុជា នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ នឹងធ្វើការផ្សាយផ្ទាល់អំពីសន្និសីទកាសែតរបស់ក្រសួងមហាផ្ទៃ ស្តីពីលទ្ធផល ការធ្វើកោសល្យវិច្ច័យ លើស្នាមមេដៃប្រជាពលរដ្ឋតាមរយៈញត្តិរបស់គណបក្សសង្រ្គោះជាតិ ដែលដាក់ថ្វាយព្រះមហាក្សត្រនាពេល កន្លងទៅ។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានដាក់ញត្តិអមដោយស្នាមមេដៃ របស់ប្រជាពលរដ្ឋចំនួនជាង ១៧ម៉ឺនស្នាមមេដៃ ថ្វាយព្រះមហាក្សត្រខ្មែរ ដើម្បីទាមទារឲ្យព្រះអង្គមានព្រះរាជអន្តរាគមន៍ដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក-អគ្គលេខាធិការរងគ.ជ.ប និងឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ផងដែរ។ ប៉ុន្តែស្នាមមេដៃទាំងនោះ ត្រូវបានសមត្ថកិច្ចរកឃើញថា មានមួយចំនួនមានភាពមិនប្រក្រតី ដោយស្នាមដៃមនុស្សម្នាក់ៗ បានផ្តិតលើឈ្មោះជាច្រើន ហើយមានឈ្មោះខ្លះ ជាឈ្មោះរបស់មនុស្សស្លាប់រួចហើយផងដែរ។

តើវិធានការ និងលទ្ធផលអ្វីខ្លះដែលក្រសួងមហាផ្ទៃនឹងបង្ហាញនៅពេលនេះ? សូមលោកអ្នកនាង រង់ចាំទស្សនាការផ្សាយផ្ទាល់របស់ ទូរទស្សន៍ Fresh News នៅរសៀលម៉ោង៤ថ្ងៃនេះ។

 

ចំនួនអ្នកទស្សនា

    20688327

  • ថ្ងៃនេះ2631
  • ម្សិលមិញ4911
  • សប្តាហ៍នេះ20201
  • ខែនេះ2631
  • ឆ្នាំនេះ245871
  • សរុប20688327