ឯកឧត្តម ខៀវ កាញារីទ្ធ ប្រាប់ឲ្យមន្ទីរព័ត៌មានខេត្ត រៀបចំបាយនិងការស្នាក់នៅដោយឥតគិតថ្លៃ ជូនជនជាតិជប៉ុនដែលបាត់កង់

05-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ឲ្យមន្ទីរព័ត៌មានខេត្តនានា ឱ្យរៀបចំបាយ និងស្នាក់នៅជូន លោក Shun Yanagisawa ជនជាតិជប៉ុនល្បីរឿងបាត់កង់នៅកម្ពុជា ដោយមិនបាច់បង់ប្រាក់ នៅពេលដែលអ្នកបំបែកឯកត្តកម្មនេះ ធ្វើដំណើរទៅដល់ខេត្តណាមួយ នៅក្នុងប្រទេសកម្ពុជា។

ការសម្រេចរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើង ខណៈអនុញ្ញាតឱ្យ លោក Shun Yanagisawa ជាជនជាតិជប៉ុនដែល បានបាត់កង់នៅកម្ពុជាហើយរកឃើញវិញនោះ ចូលជួបសម្តែងការគួរសម នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការចុះផ្សាយ នៅលើ Facebook Page របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា លោក Shun Yanagisawa ជាជនជាតិជប៉ុន បានធ្វើដំណើរដោយជិះកង់ ពីបណ្តាប្រទេសមួយចំនួនទៀត មកទស្សនកិច្ចនៅកម្ពុជា ប៉ុន្តែពេលធ្វើដំណើរមកដល់កម្ពុជា កង់របស់លោកត្រូវបានចោរលួច។ បន្ទាប់ពីបាត់កង់មួយនេះ លោក Shun Yanagisawa បានព្យាយាមស្វែងរកកង់របស់គាត់ ប្រហែលជា១១ថ្ងៃ តែនៅតែរកមិនឃើញ រហូតឈានដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ ទើបបានរកឃើញវិញ ហើយមន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យ ក៏បានប្រគល់កង់ របស់លោក Shun Yanagisawa ឲ្យគាត់វិញ នៅថ្ងៃដដែល នោះផងដែរ។

យ៉ាងណាក៏ដោយ ក្រោយពីរកឃើញកង់វិញ លោក Shun Yanagisawa នៅតែបន្តធ្វើដំណើរកម្សាន្តជាបន្តទៀតនៅកម្ពុជា៕

 

ចំនួនអ្នកទស្សនា

    20688697

  • ថ្ងៃនេះ3001
  • ម្សិលមិញ4911
  • សប្តាហ៍នេះ20571
  • ខែនេះ3001
  • ឆ្នាំនេះ246241
  • សរុប20688697