នាយក​ដ្ឋា​ន​លិខិតឆ្លងដែន សម្រេចផ្ទេររភារកិច្ចកញ្ញាដែលអង្គុយចុចទូរសព្ទឈ្មោះខេងសុខកញ្ញា​មិនបម្រើសេវាជូនប្រជាពលរដ្ឋ

07-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ​៖​ការចំណាយ​ពេល​ឈរ​រង់ចាំ​យូរ ជាមួយនឹង​កិច្ចការ​បន្ទាន់ៗ​នៅឯ​កន្លែងធ្វើការ​ឬ​នៅឯ​ផ្ទះ គួ​ម​ផ្សំ​នឹង​ការ​ឃើញ​បុគ្គលិក​ផ្នែក​លិខិត​ឆ្លង​​ដែន​ខ្លះ​ហាក់​មិន​សស្រាក់​ស្រាំ​ធ្វើលិខិត​ឆ្លងដែន​ជូន​ដោយ​គិតតែ​អង្គុយ​ចុច​ទូរស័ព្ទ​នោះ វា​មិនអាច​គេច​ផុតពី​ការរិះគន់​និង​កំហឹង​នោះទេ​។​ជាក់​​ស្តែង​នៅថ្ងៃនេះ​មានការ​បង្ហោះ​រូប​បុគ្គលិក​ផ្នែក​លិខិតឆ្លងដែន​អង្គុយ​ចុច​ទូរស័ព្ទ​ធ្វើ​ព្រងើយ​ខណៈដែល​អតិថិជន​ឈរ​រង់ចាំ​ត្រៀម​ត្រា​។​

​អ្នក​comment​ម្នាក់​ឈ្មោះ​Love Candy​បាន​សរសេរ​ចូលក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ថា​"​សូម​សម្តេច​ជួយ​មើល​អ្នកធ្វើការ​នៅ​កន្លែង​​ធ្វើលិខិត​ឆ្លងដែន​ផង ប្រជាជន​អត់បាយ​អត់​ទឹក​ឈរ​ចាំ​ត្រៀបត្រា​ដើម្បី​ធ្វើលិខិត​ឆ្លងដែន ហើយ​អោយ​លុយ​ពេញៗ​ដៃ​តែ​អ្នកធ្វើការ​ក្នុងនោះ​វិញ​អង្គុយ​​លេង​ទូរ​សព្ទ័​ធ្វើ​ប្រ​ងើយ រីឯ​សំដី​អ្នកធ្វើការ​នឹង​សំដី​អាក្រក់​ហួស​ថ្លែង​, សូម​សម្តេច​ជួយ​ចាត់ការ​រឿង​មួយ​នេះ​ផង សូម​អរគុណ​"​។​

​រូបភាព​មន្ត្រី​ផ្នែក​លិខិតឆ្លងដែន​អង្គុយ​ទម្រេត​ខ្លួន​បែប​ព្រងើយ​នេះ ទើបនឹង​យកមក​បង្ហោះ​នៅ​១៥​ម៉ោង​មុន តែមាន​អ្នក​ចែករំលែក ដល់​ទៅ​ជាង ២៧ .០០០​ដង​ហើយ មានន័យថា​ទទួលបាន​ការចាប់អារម្មណ៍​គួរសម​។​

​បន្ថែម​ពីលើ​រូបភាព​ខាងលើ គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត ក៏បាន​យក​វីដេអូ​ដែល​ខ្លួន​ថត​បាន យកមក​បង្ហោះ​ផ្សាយ​ដូចគ្នា​ដែរ​។ វីដេអូ​នោះ បង្ហាញ​ពី​មន្ត្រី​ធ្វើលិខិត​ឆ្លងដែន​ម្នាក់ទៀត ដែល​កំពុង​យក​ទូរស័ព្ទ មក​ចុច​លេង​ដូចគ្នា​។ វីដេអូ​នេះ ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី​៣ ខែសីហា និង​មានការ​ចែករំលែក ដល់​ទៅជិត ២.០០០​ដង​។​

​គេ​នឹង​រង់​ចាំមើល ប្រតិកម្ម​របស់​នាយក​ដ្ឋា​ន​លិខិតឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា នឹង​កើតមាន​បែបណា​ចំពោះ​បាតុភាព​បែបនេះ​។​ជាការ​ពិត​​ណាស់ ការ​អង្គុយ​ធ្វើការ​រាប់​ម៉ោង​ពិតជា​ចុក​ចង្កេះ ថប់​អារម្មណ៍ ដែល​ទាមទារ​ការ​ទម្រេត​ខ្លួន​និង​ការកម្សាន្ត​អារម្មណ៍​ខ្លះៗ តែ​រូ​ភាព​បេ​ប​នេះ​នៅ​​ចំពោះមុខ​អតិថិជន​ដែល​រង់ចាំ​ដ៏​ធុញថប់​ចៀស​មិន​ផុតពី​ការរិះគន់​ទេ​។​យក​ល្អ​ក្រសួង​មិនគួរ​អោយមាន​រូបភាព​បែបនេះ​ទេ ដោយ​ធ្វើការ​ផ្លាស់​វេន​អ្នក​​ធ្វើ​ការអោយ​ទៀងទាត់​ដើម្បីអោយ​គ្នា​បាន​សម្រាក​ខ្លះ​។

ដោយយោងការរិះគន់ខាងលើនាយក​ដ្ឋា​ន​លិខិតឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ​កម្ពុជាបានសម្រេចផ្ទេររភារកិច្ចកញ្ញាដែលអង្គុយចុចទូរសព្ទឈ្មោះខេងសុខកញ្ញា​ឲ្យទៅបម្រើការងារនៅការិយាល័យរដ្ឋបាលវិញ ដោយអំពើរបស់នាងបានធ្វើឲ្យនាយកដ្ឋានមានភាពអាម៉ាសនិងរងការរិះគន់ពីមហាជនជាច្រើន ហើយកកស្ទះការងារបម្រើសេវាជូនពលរដ្ឋមិនបានល្អដោយសារនាងមិនយកចិត្តទុកដាក់៕

 

 

ចំនួនអ្នកទស្សនា

    20687077

  • ថ្ងៃនេះ1381
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18951
  • ខែនេះ1381
  • ឆ្នាំនេះ244621
  • សរុប20687077