ផ្ទុះការតវ៉ា មិនពេញចិត្ត លើការតែងតាំង លោក ប៉ាវ សុធី ជាអនុប្រធានមន្ទីរ

10-August-2016 | ដោយ មែន កំសត់


ព្រៃវែង៖ ក្រុមមន្រ្តីដែលបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានស្រែកឡាំប៉ា និងចង់ផ្ទុះការតវ៉ា ក៏ព្រោះតែមិនពេញចិត្តចំពោះការតែងតាំងលោក ប៉ាវ សុធី ជាអនុប្រធានមន្ទីរអប់រំ។

ការមិនពេញចិត្ត និងរិះគន់ចំពោះការសម្រេចតែងតាំងថ្នាក់អនុប្រធានមន្ទីររូបនេះ ក៏ដោយសារតែបុគ្គល ប៉ាវ សុធី ត្រូវបានផ្ទេរពីមន្ទីរមុខងារសាធារណៈមក ដូច្នេះបង្ហាញឲ្យឃើញថា តើមន្រ្តីដែលធ្លាប់បម្រើការងាររាប់សិបឆ្នាំនៅក្នុងមន្ទីរអប់រំ មិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់តួនាទីជាអនុប្រធាន?

មន្រ្តីដែលបម្រើការងារ នៅមន្ទីរអប់រំខេត្តព្រៃវែង បានលួចទម្លាយមកកាន់អង្គភាព នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះថា «លោក ប៉ាវ សុធី ដែលទើបផ្ទេរពីមន្ទីរមុខងារសាធារណៈមកភ្លាម ត្រូវបានគេវាយតម្លៃតែងតាំងជា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡភ្លែត ធ្វើឲ្យមន្រ្តីនៅក្នុងអង្គភាព មានការឈឺចាប់ និងបាក់ទឹកចិត្តយ៉ាងខ្លាំង»

មន្រ្តីរូបនេះបានលើកឡើងទៀតថា «មន្រ្តីនៅក្នុងអង្គភាពអប់រំ មានចង្ងល់ថា មន្រ្តីដែលបំរើការងារយូរហើយគ្មានសមត្ថភាពឬ។​ តាមការប៉ាន់ស្មានរបស់មន្រ្តី លោក ប៉ាវ សុធី អាចនឹងត្រៀមឡើងប្រធានមន្ទីរអប់រំ នៅពេលខាងមុខផងដែរ។ យ៉ាងណាក៏ដោយ មិនទាន់អាចស្វែងរកពីលោក ប៉ាវ សុធី និងប្រធានមន្ទីរអប់រំខេត្តព្រៃវែង បាននៅឡើយទេ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ៕

 

ចំនួនអ្នកទស្សនា

    20686477

  • ថ្ងៃនេះ781
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18351
  • ខែនេះ781
  • ឆ្នាំនេះ244021
  • សរុប20686477