​សត្វ​ស្ទាំង​ដ៏​កំសត់ ត្រូវបាន​ប្រគល់​ដល់​ម្ចាស់​ដើម​វិញ​បន្ទាប់ពី​ការអន្តរាគមន៍​របស់​លោក​ឧកញ៉ា​ហ៊ុន ជា​

11-August-2016 | ដោយ មែន កំសត់

 

 ​ភ្នំពេញ​៖​បន្ទាប់ពី​មានការ​អន្តរាគមន៍​ពី​សំណាក់​លោក​ឧកញ៉ា​ហ៊ុន​ជា​សត្វ​ស្ទាំង​ដ៍​គូរ​ឲ្យ​កំសត់​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​។​

​លោក​សាន់​រ៉ា​ដូ​ជា​ម្ចាស់​សត្វ​ស្ទាំង​មួយ​ក្បាល​បាន​ឲ្យ​ដឹងថា​ក្រោយពី​ក្រុម​អ​ភ​រិ​ក្ស​បាន​យក​សត្វ​ស្ទាំង​ចេញពី​លោក​ទៅ​គឺ​គាត់​មាន​អារម្មណ៍​ពិបាកចិត្ត​យ៉ាងខ្លាំង​ហើយក៍​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook)​។​ក្រោយមក​ក៍​ត្រូវបាន​គេ​ចែករំលែក​តៗ​គ្នា​ហើយ​ក្រោយមក​ដំណឹង​នេះ​បាន​លេចឮ​ទៅដល់​លោក​ឧកញ៉ា​ហ៊ុន​ជា​។​លោក​បន្ដថា​ក្រោយពី​លោក​ឧកញ៉ា​បានដឹង​ដំណឹង​នេះ​លោក​ឧកញ៉ា​បាន​ទទូច​ក៏ដូចជា​ស្នើ​ទៅដល់​ក្រុម​អភិរក្ស​ដែល​បាន​យក​សត្វ​នេះ​ទៅ​ត្រូវ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃទី​១០​ខែសីហា​ក្រុម​អភិរក្ស​បាន​យក​សត្វ​ប្រគល់ជូន​លោក​វិញ​។​

​ជាមួយគ្នានេះដែរ លោក សាន់ រ៉ា​ដូ បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ហ៊ុន ជា ថា​"​ខ្ញុំ​សូម​អរគុណ​ជាពិសេស​ដល់​បងប្រុស​ឧកញ៉ា ហ៊ុន​ជា​ហើយ​និង​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ដែល​បាន​ជួយ​ស៊ែរ​នូវ​ព័ត៌មាន​របស់ខ្ញុំ​ដើម្បី​ឲ្យ​បង ហ៊ុន ជា គាត់​បានដឹង​និង​ជួយ​ឲ្យ​សត្វ​ជាទី​ស្រលាញ់​របស់ខ្ញុំ​បានមក​ខ្ញុំ​វិញ​"​។ ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់ថា "​សត្វ​ស្ទាំង​នេះ​ខ្ញុំ​បាន​ទិញ​វាពី​ខេត្តកោះកុង តាំងពី​សត្វ​នេះ​នៅ​តូចៗ​ម្ល៉េះ ហើយ​សត្វ​នេះ​មានតែ​ខ្ញុំ​ទេ ដែល​អាចដាក់​ចំណី​ឲ្យ​វា​ស៊ី​បាន​"៕

 

ចំនួនអ្នកទស្សនា

    20686387

  • ថ្ងៃនេះ691
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18261
  • ខែនេះ691
  • ឆ្នាំនេះ243931
  • សរុប20686387