ប្រមុខរដ្ឋស្តីទី​ចេញព្រះរាជក្រឹត្យ​ផ្លាស់ប្តូរ​អភិបាលខេត្តព្រះវិហារភ្នំពេញ៖

16-August-2016 | ដោយ មែន កំសត់

 

ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ អភិបាលខេត្តព្រះវិហារ ដោយត្រាស់បង្គាប់តែងតាំង លោក អ៊ុន ចាន់ដាអភិបាលរង ឡើងជាអភិបាលខេត្ត ជំនួសលោក អ៊ុំ ម៉ារ៉ា ដែលត្រូវផ្លាស់ប្តូរ មកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។

យោងតាមព្រះរាជក្រឹត្យ នៅថ្ងៃទី១២ខែសីហា ឆ្នាំ២០១៦  ដែលអង្គភាព Fresh News ទើបទទួលបាន នៅយប់ថ្ងៃច័ន្ទ  បានបញ្ជាក់ថា ផ្ទេរភារកិច្ចលោក អ៊ុំ ម៉ារ៉ា ជាអភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ មកបម្រើការងារនៅ ទីស្តីការក្រសួងមហាផ្ទៃ ហើយតែងតាំងលោក អ៊ុន ចាន់ដា អភិបាលរងខេត្ត ជាអភិបាលខេត្តព្រះវិហារវិញ៕

 

ចំនួនអ្នកទស្សនា

    21188977

  • ថ្ងៃនេះ5091
  • ម្សិលមិញ5801
  • សប្តាហ៍នេះ33761
  • ខែនេះ144341
  • ឆ្នាំនេះ746521
  • សរុប21188977