កម្មករសំណង់​ឈ្នះ​រង្វាន់​ធំ​ឆ្នោត​ខ្មែរ​ភ្លាម ទិញ​ម៉ូតូ​កង់​បី​ប្រកប​របរ​ថ្មី​យ៉ាង​សមរម្យ​

17-August-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖​លោក ម៉ី ផាន់​ណា គឺជា​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ក្នុង​ខែសីហា​នេះ​នូវ​ទឹកប្រាក់​ចំនួន​១២​លាន​រៀល ពី​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ ដែលជា​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​រដ្ឋាភិបាល​កម្ពុជា​។​
 
​លោក ផាន់​ណា ដែលមាន​វ័យ​៥៤​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ខេត្តកំពង់ចាម និង​បច្ចុប្បន្ន​គឺជា​កម្មករសំណង់​បម្រើការ​នៅ​រាជធានី​ភ្នំពេញ​បានឈ្នះ​​រង្វាន់​ធំ​មួយ​នេះ កាលពី​សប្តាហ៍​មុន​ពី​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ ដោយ​លោក​គ្រាន់តែ​ចំណាយ​តែ​៦០០​រៀល​តែប៉ុណ្ណោះ​។ ចំនួន​ទឹកប្រាក់​នេះ​លោក ផាន់​ណា​បាន​ឲ្យ​បណ្តាញឃោសនា​ដឹង​នា​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៦​នៅ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ដែលមាន​ទីតាំងនៅ​ស្ទឹងមានជ័យ​ថា​រង្វាន់​ធំ​ពី​ឆ្នោត​ខ្មែរ​នេះ​បានធ្វើការ​ផ្លាស់ប្ដូរ និង​លើកស្ទួយ​កម្រិតជីវភាព​របស់លោក​ដែលជា​បុរស​ពោះម៉ាយ និង​មានកូន​៣​នាក់​រូបនេះ​ពី​កម្មករសំណង់​មក​មាន​​លទ្ធភាព​ក្នុងការ​ប្រក​បរបរ​ខ្លួនឯងបាន​ដោយ​ឯករាជ្យ​។ លោក​បាន​មានប្រសាសន៍ថា​បន្ទាប់ពី​គាត់​បានទទួល​ប្រាក់រង្វាន់​ក្នុង​ថ្ងៃនោះ​ភ្លាម លោក​បាន​យកប្រាក់​នេះ​មក​ទិញ​ម៉ូតូ​កង់​បី​ដែលមាន​តម្លៃ​ជិត ២ ពាន់​ដុល្លារ​រួចរាល់​ហើយ​ដើម្បី​ផ្លាស់ប្ដូរ​អាជីវក​ម្មករ​មករក​ស៊ី​ខ្លួនឯង​វិញ​។

​លោក ផាន់​ណា បាន​ប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ នៅពេលដែល​ពិនិត្យ​សន្លឹកឆ្នោត​ទៅ គឺ​ខ្ញុំ​ឈ្នះ​រង្វាន់ ហើយ​នេះ​គឺជា​រង្វាន់​ពិតៗ​ដោយ​ខ្ញុំ​គ្រាន់តែ​ចំណាយ​ត្រឹមតែ ៦០០​រៀល​ប៉ុណ្ណោះ​ក្នុង​ថ្ងៃនោះ តែ​ឥឡូវនេះ​គឺ​ខ្ញុំ​អាចមាន​លទ្ធភាព​ផ្លាស់ប្ដូរ​របរ​ថ្មី​បាន​ហើយ​»​។ លោក​បាន​បន្តទៀតថា លោក​ទិញ​ឆ្នោត​ផ្សងសំណាង​នេះ​តាមរយៈ​ភ្នាក់ងារ​លក់​ឆ្នោត​ខ្មែរ ដែល​នៅ​ជិត​ផ្ទះជួល​របស់លោក​ស្នាក់នៅ​។ បើទោះជា​លោក​ឈ្នះ​រួចហើយ​ក៏ដោយ ក៏​លោក​នៅតែ​បន្ត​គាំទ្រ​ជាវ​ឆ្នោត​នេះ​ដដែល​។

​លោក ពេជ្រ ចិ​ត្រា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ ធ្លាប់មាន​ប្រសាសន៍ថា អតិថិជន​គ្រប់រូប​គ្រាន់តែ​ចំណាយ​ប្រាក់​តែ​ប៉ុន្មាន​រយ​រៀល​ដែល​បាន​សល់​ពី​លុយ​អាប់​ទុកចោល​ឬ​លុយ​កាត់បន្ថយ​ពី​ការទិញ​ស្រាសរ ឬ​លុយ​ចំណាយ​ចោល​ខុស​ខ្ទង់ ដើម្បី​យកមក​ផ្សងសំណាង​កម្សាន្ត ហើយ​អាច​នឹងមាន​សំណាង​ឈ្នះ​ប្រាក់​រាប់លាន​រៀល​។

​លោក​បាន​ក៏បាន​បញ្ជាក់​ផងដែរ​ថា ឆ្នោត​ខ្មែរ​ផ្សងសំណាង​មាន​លក្ខណៈ​ផ្ទុយស្រឡះ​ដាច់ដោយឡែក​ពី​ល្បែងស៊ីសង​ផ្សេងៗ​ត្រង់​ថា​ឆ្នោត​ខ្មែរ​គឺជា​ទម្រង់​នៃ​ការកម្សាន្ត​ផ្សងសំណាង​ប្រចាំថ្ងៃ​ជាមួយនឹង​ទឹកប្រាក់​ប៉​ន្មា​ន​រយ​រៀល​តែប៉ុណ្ណោះ​ក្នុងចំណោម​មនុស្ស​ច្រើន​នាក់ ចំណែកឯ​ល្បែងស៊ីសង​វិញ​មាន​មនុស្ស​តែមួយ​ក្ដាប់​តូច​យកលុយ​កាក់​យ៉ាងច្រើន​របស់​ក្រុមគ្រួសារ​ដែល​បានមកពី​ការប្រកប​របរ​ផ្សេងៗ យ៉ាង​លំបាក​វេទនា​ទៅលេង​ល្បែងស៊ីសង​ជាមួយនឹង​ទឹកប្រាក់​យ៉ាង​ធំ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ និង​ខូច​សណ្ដាប់ធ្នាប់​ដល់​សង្គម​។ ជាក់ស្ដែង​ចំពោះ​អតិថិជន​ដែលជា​អ្នកឈ្នះ​រង្វាន់​ធំ​ក្នុង​ខែ​នេះ គឺជា​កម្មករសំណង់​ដែល​លោក​គ្មាន​ក្តី​រំពឹងថា នឹង​អាច​ផ្លាស់ប្ដូរ​អាជីព​មួយ​នេះ​បានឡើយ​ដោយសារ​គ្មាន​លទ្ធភាព​ប្រកប​របរ​ផ្សេង​។

«​គាត់​គឺជា​កម្មករសំណង់ និង​គ្មាន​លទ្ធភាព​ក្នុងការ​ប្រកបមុខរប​រ​អ្វី​ផ្សេង​នោះទេ តែ​ឥឡូវនេះ​គឺ​គាត់​ឈ្នះ​រង្វាន់​នេះ ដែល​អាច​បើក​លទ្ធភាព​ឲ្យ​គាត់​ទិញ​ម៉ូតូ​កង់​បី​បាន​ហើយ ដែល​នេះ​គឺជា​មុខរបរ​ថ្មី​របស់គាត់​»​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក ចិ​ត្រា​។ ​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោកនាយក​ប្រតិបត្តិ​សូម​អំពាវនាវ​ដល់​ភ្នាក់ងារ​លក់​ឆ្នោត​ខ្មែរ​គ្រប់​ខេត្ត​ក្រុង​បន្ត​ប្រតិបត្តិ​ការលក់​ឆ្នោត​ខ្មែរ​ដោយ​ស្របច្បាប់​ដើម្បី​ទទួលបាន​ផលប្រយោជន៍ និង​កំរៃជើងសារ​យ៉ាង​សមរម្យ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​។ លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​យើងខ្ញុំ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ក្នុងការ​សាកល្បង​សន្សំ​ប្រាក់​ត្រឹមតែ ១០០​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ក្នុងការ​ផ្សងសំណាង ប្រសិនបើ​ពួកគាត់​មានសំណាង នោះ​វា​នឹងធ្វើ​ការផ្លាស់​ប្ដូរជីវិត​រស់នៅ​របស់​ពួកគាត់ ហើយ​ប្រសិនជា​ពួកគាត់​គ្មាន​សំណាង​នោះទេ ក៏​នឹង​មិនមាន​ផល​អ្វី​អាក្រក់​នោះដែរ​»​។

​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​បម្រើសេវា​ទូរស័ព្ទ​ចល័ត CooTel038 ដើម្បី​លក់​ឆ្នោត​តាម​ប្រព​ន្ធ័​អ៊ីនធឺណិត​ដោយបាន​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាប់​តាំង​ឆ្នាំ​២០១៥​មកម្ល៉េះ​។

​ក្រុមហ៊ុន​ត្រូវបាន​វិនិយោគ​ក្នុង​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បានដាក់​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ​។ ការដាក់​ដំណើរការ​នូវ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ នេះ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ការលេង​ឆ្នោត​មិនមាន​ច្បាប់​នេះ ក្រុមហ៊ុន​ក៏មាន​ការតម្កល់​ប្រាក់​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ផងដែរ​ក្នុង​ផ្តល់​សេចក្តីទុកចិត្ត​ដល់​សាធារណជន​។

​លោក ចិ​ត្រា បាន​ថ្លែង​បន្តទៀតថា​៖ «​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ គឺជា​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ស្របច្បាប់ ដូច្នេះ​គឺ​យើង​មានការ​ទទួលខុសត្រូវ​ពេញលេញ​តែម្តង​។ យើង​ចង់​ធ្វើការ​កាត់បន្ថយ និង​ទប់ស្កាត់​បណ្តា​ក្រុមហ៊ុន​ឆ្នោត​ដែល​មិន​ស្របច្បាប់​ទាំងឡាយ​»​។​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ គឺ​មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ឯកជន​ដែល​សំដៅ​តែ​រកប្រាក់​ចំណេញ​តែមួយ​មុខ​នោះទេ គឺ​ក្រុមហ៊ុន​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ផងដែរ ដោយ​យក​ថវិកា​មួយចំនួន​របស់ខ្លួន ទៅ​ជួយ​ក្នុង​ការងារ​មនុស្សធម៌ តាម​បណ្តា​ខេត្ត​មួយចំនួន​រួចទៅហើយ​រួមមាន ខេត្តតាកែវ ព្រៃវែង បាត់ដំបង ប៉ៃលិន ជាដើម​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ដើម្បី​ក្លាយជា​ភ្នាក់ងារ​លក់​ឆ្នោត​ខ្មែរ​សូម​ហៅ​មក​លេខ ០៣៨ ៣៣៣ ៨៨៨៨, ០១៥៩១០៨៧០, ០៩៦ ៨៨៨៨៨១១៕

 

ចំនួនអ្នកទស្សនា

    20684047

  • ថ្ងៃនេះ3271
  • ម្សិលមិញ3511
  • សប្តាហ៍នេះ15921
  • ខែនេះ241591
  • ឆ្នាំនេះ241591
  • សរុប20684047