គ្រួសារខ្វះខាតថវិកាព្យាបាលជម្ងឺឪពុកត្រូវបានការឧបត្ថម្ភពីសម្ដេចតេជោ

18-August-2016 | ដោយ មែន កំសត់

 

 

បន្ទាប់ពីប្អូនស្រីម្នាក់បានបង្ហោះសំណូមពរឲ្យបងប្អូន និងថ្នាក់ដឹកនាំជួយ ឪពុករបស់ប្អូនដែលមានជំងៃបេះដូង បើមិនបានប្រាក់ 4000$-5000$ នោះមិនអាចទិញជីវិតរបស់ឪពុកខ្លួនបានទេ ព្រោះគ្មានលទ្ធភាព។ ឥលូវនេះសម្តេចតេជោ បានដឹងដំណឹងមួយនេះក៏ចាត់ក្រុមការងារទៅជួយសង្គ្រោះឪពុករបស់ប្អូនស្រីហើយ ធ្វើឲ្យបងប្អូនខ្មែរដែលនិយមលេង Facebook មានការគាំទ្រនិងរំភើបចិត្តជំនួសប្អូន។ ខាងក្រោមនេះជារ Status និងវិដេអូរបស់ Page សម្តេច៖ថ្មីៗនេះ ខ្ញុំបានឃើញសាធារណៈជន បង្ហោះសំណូមពរ និងកូនស្រីឈ្មោះ ផៃ មុន្នីវីរ៉ាត់ Comment នៅលើ Facebook ខ្ញុំសុំការសណ្ដោសអោយជួយព្យាបាលជម្ងឺឪពុកឈ្មោះ សូ មុន្នីរ័ត្ន ដែលកំពុងមានជំងឺបេះដូង។ ភ្លាមៗនោះខ្ញុំក៍បានបញ្ជួនក្រុមការងារចុះទៅពិនិត្យផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ចាប់តាំងពីអ្នកជម្ងឺដែលជាឪពុករបស់កូនស្រីបានចូលមកសម្រាកព្យាបាលកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺត្រូវបានទទួលយកចិត្តទុកដាក់ព្យាបាលមើលថែទាំពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA)។ ស្ថានភាពអ្នកជំងឺពេលនេះគឺស្ថិតក្នុងសភាពធម្មតា ដែលក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានជាប្រចាំ។ ខ្ញុំសូមជម្រាបថាការចំណាយទាំងស្រុងសម្រាប់ព្យាបាលអ្នកជំងឺគឺមិនតម្រូវអោយក្រុមគ្រួសារបង់ប្រាក់ឡើយ ។ សូមអរគុណបងប្អូនដែលបានជួយផ្តល់ព័ត៌មានមកកាន់ Page ខ្ញុំបានទាន់សភាពការណ៍។សូមជូនពរក្មួយប្រុសអ្នកជំងឺ សូ មុន្នីរ័ត្ន បានជាសះស្បើយឆាប់ៗ៕

 

ចំនួនអ្នកទស្សនា

    20684577

  • ថ្ងៃនេះ3801
  • ម្សិលមិញ3511
  • សប្តាហ៍នេះ16451
  • ខែនេះ242121
  • ឆ្នាំនេះ242121
  • សរុប20684577