រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅប៉ុន្មាននាទីមុននេះ ប្រកាសមិនអត់ឱនឲ្យដាច់ខាតចំពោះអ្នកម្រមាថថា ភរិយាសម្តេចជាភរិយាមេដឹកនាំវៀតណាមនិង ហ៊ុន ម៉ាណែតជាកូនមេដឹកនាំវៀតណាម មិនមែនជាកូនសម្តេចនោះ ។ បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ការប្រមាថខាងលើនេះ ជាការប្រមាថធ្ងន់ធ្ងរបំផុតក្នុងមួយជីវិតរបស់សម្តេច ។
សម្តេចក៍បានផ្ញើសារទៅប្រធានាធិបតី បារ៉ាក់ អូបាមា ត្រូវធ្វើយ៉ាងម៉េចចំពោះជនជាតិអាមេរិកម្នាក់ដែលចោទប្រកាន់សម្តេចនិងក្រុមគ្រួសារ ហើយសម្តេចក៍បានផ្តាំផ្ញើទៅអ្នកការទូតទាំងអស់មិនចាំបាច់និយាយពីការចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណាដែលប្រមាថធ្ងន់ធ្ងរបែបនេះទេ ។
យ៉ាងណាក៍ដោយ សម្តេចមិនបង្ហើបឲ្យដឹងពីអ្នកដែលនិយាយចោទប្រកាន់សម្តេចនិងក្រុមគ្រួសារខាងលើនេះទេ គ្រាន់តែបង្ហើបថាជាជនជាតិអាមេរិកប៉ុណ្ណោះ ៕