សម្តេចតេជោ ហ៊ុន សែន កំពុងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តកំពង់ចាម

24-August-2016 | ដោយ មែន កំសត់


កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង៨៖១០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តកំពង់ចាម។

នៅព្រឹកនេះ មុនជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានចុះពិនិត្យស្ថានភាព នៃអនុវិទ្យាល័យបឹងកុក ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានឧបត្ថម្ភអគារសិក្សា១ខ្នង កំពស់៣ជាន់ មាន១៨បន្ទប់ និងអគារទីចាត់ការផងដែរ។

សូមជំរាបថាថា នេះជាការបន្តយុទ្ធនាការ ចុះគ្រប់២៥រាជធានី-ខេត្ត របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានចុះសំណេះសំណាលរួចហើយ ជាមួយមន្ត្រីរាជការ និងកំលាំងប្រដាប់អាវុធ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត ព្រះសីហនុ កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ តាកែវ និងត្បូងឃ្មុំ ដើម្បីពិនិត្យមើលសមិទ្ធផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្ត។ ទន្ទឹមនឹងនេះ សម្តេចក៏នឹងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋផងដែរ

 

ចំនួនអ្នកទស្សនា

    20682647

  • ថ្ងៃនេះ1871
  • ម្សិលមិញ3511
  • សប្តាហ៍នេះ14521
  • ខែនេះ240191
  • ឆ្នាំនេះ240191
  • សរុប20682647