ព្រះតេជគុណ ប៊ុត​ ប៊ុនតិញ៖ អាណិតដល់សម្តេចតេជោ ហ៊ុន សែន បានពលីអស់ពីកម្លាំងកាយចិត្ត ក្នុងការធ្វើការបម្រើជាតិ

24-August-2016 | ដោយ មែន កំសត់


 

ភ្នំពេញ៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានសង្កេតឃើញថា ឥរិយាបទរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា មានឥរិយាបទផ្លាស់ប្តូរច្រើន ក្នុងរយៈពេលចុងក្រោយនេះ។ លោកមានសង្ឃដីកាថា ការជជែករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកាការពារធនធានធម្មជាតិនោះ កំពុងមានសុទិដ្ឋនិយមច្រើន។

ការលើកឡើងតាមរយៈខ្សែវិដេអូរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ធ្វើឡើងបន្ទាប់ពីបានចូលរួមនៅក្នុង វេទិកាស្តីពីការ «ការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

ព្រះតេជគុណ បានលើកឡើងថា មានកត្តា២ ដែលធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន បានផ្លាស់ប្តូរបែបនេះ ដោយសារទី១៖ សម្តេចត្រូវការការគាំទ្រ ព្រោះពេលបោះឆ្នោតជិតចូលមកដល់ ដែលរាជរដ្ឋាភិបាលត្រូវធ្វើការកែទម្រង់យ៉ាង​ច្បាស់លាស់មួយ។ ទី២ គឺជាការជំរុញរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេង។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានថ្លែងអាណិតដល់សម្តេចតេជោ ហ៊ុន សែន បានពលីអស់ពីកម្លាំងកាយចិត្ត ក្នុងការធ្វើការបម្រើប្រទេសជាតិ ស្ទើតែពេញមួយជីវិតមិនមានពេលផ្ទាល់ខ្លួន។ ព្រះសង្ឃអង្គនេះ ក៏បានមានព្រះទ័យចង់ឱ្យសម្តេចតេជោ ហ៊ុន សែន សម្រាកលំហែរយៈពេល៣ខែ ដើម្បីឱ្យអារម្មណ៍កាន់តែស្រស់ថ្លាឡើង ដើម្បីជំរុញប្រសិទ្ធភាពការងារថែមទៀត ហើយថា បើសិនជាសម្តេចយល់ព្រមដើរលំហែ៣ខែមែននោះ ព្រះតេជគុណ នឹងស្ម័គ្រចិត្តកំដរសម្តេចលំហែ ហើយជជែកអំពីបញ្ហាប្រទេសជាតិ។

 

ចំនួនអ្នកទស្សនា

    20682597

  • ថ្ងៃនេះ1821
  • ម្សិលមិញ3511
  • សប្តាហ៍នេះ14471
  • ខែនេះ240141
  • ឆ្នាំនេះ240141
  • សរុប20682597