ភ្នំពេញ៖ក្រុមអាជីវករផ្សារទំនប់ ហៅ ផ្សារងិន អាន ប្រមាណជាង៣០០តូប មានការព្រួយបារម្ភជាខ្លាំងចំពោះមុខរបររបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុន ញូ រិច ដែលចូលទៅកាន់កាប់ផ្សារបានដាក់កំលាំងសន្តិសុខសុទ្ធយោធា បង្កការភ័យខ្លាច និងគ្រោង លក់ ជួលតូបសារជាថ្មី ក្នុងតម្លៃខ្ពស់ដែលពួកគាត់មិនអាចទទួលយកបាន។ទន្ទឹមនោះអាជីវករ ក៏បានទទូចសុំអោយ សម្តេចតេជោជួយអន្តរាគមន៍ អោយលោក អ៊ូ សេដ្ឋានូ និងលោកស្រីជុំ ពន្លឺបានបន្តវិនិយោគផ្សារ ទំនប់នេះ រយៈពេល វែងយ៉ាងតិច១០ឆ្នាំ ទៀតព្រោះគាត់គ្រប់គ្រងផ្សារបានល្អ ព្រមទាំង ជំទាស់ជាដាច់ខាតមិនអោយ មានការផ្លាស់ប្តូ អ្នកវិនិយោគឡើយ។
តំណាងអាជីវករប្រមាណ៣០០តូប បានអោយដឹងនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៦ថា កាលពីលោក អ៊ូ សេដ្ឋានូ និងលោកស្រីជុំ ពន្លឺគ្រប់គ្រងផ្សារ គាត់បានរៀបចំផ្សារបានល្អ មានសណ្តាប់ធ្នាប់ អនាម័យល្អ ហើយតម្លៃតូបសមរម្យ បន្ទាប់ពីក្រុមហ៊ុនញូ រិច បញ្ចប់កិច្ចសន្យា និងប្រើកម្លាំងចុះអនុវត្តដីការសម្រេចរក្សារការពារ ពួកគាត់ លក់ពុំដាច់នោះទេ និងមានការភ័យក្លាចតក់ស្លុត និងកង្វល់នឹងបញ្ហាបាត់បងមុខរបរ ព្រោះ ផ្សារត្រូវក្រុមហ៊ុនញូរិច បានដាក់កម្លាំង សន្តិសុខ សុទ្ធយោធាសៀតកាំភ្លើងខ្លី ធ្វើអោយប្រជាពលរដ្ឋ មិនហ៊ានចូលទិញ របស់របរនោះទេ ។មិនតែប៉ុណ្ណោះ ក្រុមសន្តិសុខ មានប្រើអំណាច មិនអោយ ព្រះសង្ឃចូលបិណ្ឌបាត និងអ្នកក្រីក្រចូលសុំទានឡើយ។
ក្រុមអាជីវករ បានបន្តទៀតថា "ការអនុវត្តន៍ដីការរក្សារការពា ក្រុមហ៊ុនដូច ប្លន់ប្រើកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ បាឆ្លៀតឱកាសពេលដែលពួកគាត់សែនក្បាលទឹក ចូលទៅកាត់សោរ ធ្វើអោយពួកគាត់មិនអាចតតាំងបាន ។មិនតែប៉ុណ្ណោះការអនុវត្តន៍ដីកានេះគឺរំលោភ លើលិខិត របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌លេខ ១០៣០ ចុះថ្ងៃទី៦ ខែកក្កដាឆ្នាំ២០១៦ ដែលសុំអន្តរាគន៍ ទៅសាលាដំបូងរាជធានីភ្នំពេញ អោយ លុបចោល ដីការសម្រចរក្សារការពារ លេខ១២២ «ទ» ដ រចុះថ្ងៃទី១ ខែមិនា ឆ្នាំ២១០៦ របស់សាលាដំបូងរាជធានីភ្នំពេញទុកជាអាសាបង់ចាប់ពីពេលនេះតទៅ និង អោយរក្សា ស្ថានភាព ដើមដោយអនុញ្ញាតអោយលោក អ៊ូ សេដ្ឋានូ គ្រប់គ្រងផ្សារទំបន់ ហៅផ្សារងិន អាន ជាបណ្តោអាសន្ន រងចាំ ការសម្រេចដល់អង្គសេចក្តីនៅតុលាការគ្រប់ជាន់ថ្នាក់ ។
ទោះយ៉ាងណាក្រុមអាជីវករក៏បានទាមទារការសន្យារបស់ក្រុមហ៊ុនញូរិចថា បើសិនលោកអ៊ូ សេដ្ឋានូ នៅតែ រៀបចំផ្សារ និងការគ្រប់គ្រងផ្សារបានល្អ ក្រុមហ៊ុននឹងនៅតែបន្តកិច្ចសន្យាជួលអោយគាត់បីឆ្នាំបន្តទៀត"។
ក្រុមអាជីវករផ្សារទំនប់ចំនួន៣៤៨នាក់ ដែលបានផ្តិតមេដៃ គាំទ្រ ក៏បានទទូច សុំសូមអោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជួយអន្តរាគមន៍អោយលោក អ៊ូ សេដ្ឋានូ និងលោកស្រី ជុំ ពន្លឺបន្តវិនិយោគផ្សារបន្តទៀតដោយក្តីអនុគ្រោះ។
ដោយឡែកលោកស្រី ជុំ ពន្លឺ បានអោយដឹងថា ទីតាំងផ្សារទំនប់ ត្រូវបានលោក ស្រី និងស្វាមីឈ្មោះអ៊ូ សេដ្ឋានូ បានជួលពីក្រុមញូ រិច ដែលមានលោក គង់ វ៉ាន់ណូ និងលោក កុយ សុទ្ធីជាតំណាង តាំងពីថ្ងៃទី១១ខែមេសា ឆ្នាំ២០១១ ក្នុងតម្លៃ១ខែ ៨ពាន់ដុល្លារ ដោយក្នុងរយៈពេល៣ឆ្នាំម្តង ។នៅក្នុងការជួល អាជីវករ ចាស់មិនព្រមចេញ គាត់រត់ការប្តឹង ផ្តល់ អស់រយៈពេល ១ឆ្នាំ ១០ថ្ងៃ ចំណាយ និងបានរៀបចំធ្វើតូចផ្សារអស់ចំនួន ៩៥ម៉ឺន ដោយគាត់បានយកប្លង់ផ្ទះទៅដាក់ នៅធានាគារ បង់រំលោះមិនទាន់ចប់ផង ស្រាប់តែ ក្រុមហ៊ុន រំលោភកិច្ចសន្យា ដែលធ្វើនៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០១១ មិនបន្តកិច្ចសន្យាអាណត្តថ្មី ។
លោកស្រីក៍បានបន្តទៀត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៥ ស្រាប់តែ លោក គង់ វ៉ាន់ណូ បានចេញសេចក្តីប្រកាស ប្រាប់អាជីវករ ថា ឈប់ជួលដីអោយប្តីរបស់គាត់ហើយជួលដីនោះអោយលោក អ្នកស្រី ចុង សុឃីម វិញ ធ្វើអោយអាជីវករ មានការព្រួយបារម្ភ ក៏បាននាំគ្នាផ្ទុះតវ៉ារហូតមក។
លោកស្រី ជុំ ពន្លឺ ក៏បានទទូចសុំអោយសម្តេច តេជោហ៊ុន សែន ជួយរកយុត្តធម៌ និងជួយអន្តរាគមន៍ អោយក្រុមហ៊ុនញូរិចបន្តកិច្ចសន្យាជួលអោយគាត់បន្តគ្រប់គ្រងផ្សារបន្តទៀត ។
ទោះបីជាយ៉ាងណាអ្នកយកព័ត៌មានពុំអាចទទួលការបំភ្លឺណាមួយពីក្រុមហ៊ុនញូរិចឡើយដោយពុំអាចទាក់ទងបាន៕