ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិបានចារលើលិខិតរបស់គណបក្សសង្គ្រោះជាតិ ដែលបានស្នើទៅកាន់សម្ដេចក្រឡាហោមស ខេង ដើម្បីសុំបញ្ជីរាយនាមជនបរទេសទាំងអស់ ដែលចុះសញ្ញាតិខ្មែរ។
យោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយក្រុមអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិចំនួន១០រូប បានឲ្យដឹងថាដើម្បីចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ហាញជនអន្ដោប្រវេសន៍កំពុងរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តន៍ច្បាប់ស្ដីពីអន្ដោប្រវេសន៍ឲ្យបានត្រឹមត្រូវ និងប្រកបដោយតម្លាភាព គណបក្សសង្គ្រោះជាតិក៏បានស្នើសុំមានវិធានការទប់ស្កាត់ជនអន្ដោប្រវេសន៍ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់យកទៅប្រើប្រាស់នៅពេលបោះឆ្នោត នាពេលខាងមុខ៕