រាជធានីភ្នំពេញ ៖ ប្រធានអង្គការយុវជនកិច្ចការសង្គម កញ្ញា ធី សុវណ្ណថា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់នាងមានខ្លឹមសារទាំងស្រុងថា «នាងខ្ញុំ គឺជាក្មេងស្រីម្នាក់ដែលធ្លាប់ប្រមាថរិះគន់ប្រឆាំងសម្តេច ហ៊ុន សែន តែបែរជាទទួលបានកិត្តិយស ឡើងថ្លែងចំពោះមុខសម្តេច សម្តេចបាននិយាយរាក់ទាក់ និងបានផ្តល់កិត្តិយសឲ្យនាងខ្ញុំ ហៅនាងខ្ញុំថា "ចៅស្រី" នាងខ្ញុំបានហៅសម្តេចថា "លោកតា" សម្តេចក៏បានផ្តល់ផ្លូវ១ខ្សែ ស្ពាន១ និងដាក់តំបន់អារ៉ែងជាតំបន់ទេសចរណ៍ តាមសំណើរបស់នាងខ្ញុំទៀតផង ។ ទឹកចិត្តមេត្តាធម៌ ដ៏ធំធេងរបស់សម្តេច ធ្វើឲ្យនាងខ្ញុំរំភើបចិត្តណាស់ នាងខ្ញុំសុំទោសពាក្យខុសឆ្គងកន្លងមកដោយសារភាពវ័យក្មេង គំនិតខ្លី និងជឿបក្សប្រឆាំងពេក ។ នាងខ្ញុំ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកែទម្រង់ផ្លាស់ប្តូរប្រទេសយើង ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។»