លោកសុខ សុដារ៉ា ប្រធាន​​សាខាគយខេត្តសម្ងំកើ​បលុយដាក់ហោប៉ាវបើកដៃឲ្យឈ្មួញរត់ពន្ធទំនិញខុសច្បាប់ដឹកចូ​លខេត្តសៀម​រាប

01-September-2016 | ដោយ មែន កំសត់

 

ខេត្តសៀមរាប៖សេចក្ដីរាយកា​រណ៍មហាជនខេត្តសៀមរាបបា​នរិះគន់ថាឈ្មួញដឹកទំនិញគេចពន្ធខុសច្បាប់ដូចជាគ្រឿងសំ​ណង់ទំនិញគ្រប់មុខជាពិសេសការលំហូរចូលប្រេងរត់ពន្ធមក​ពីតាមបណ្ដាច្រកព្រំដែនកម្ពុជា​.ថៃដូចជាប៉ោយប៉ែត.អូរស្មាច់និងច្រករបៀងផ្សេងៗទៀត។មកស្តុកក្នុងឃ្លាំងរបស់ឈ្មួញធំ​ៗនិងស្ថានីប្រេងឥន្ទនៈនៅក្នុងខេត្តសៀមរាប​។

ទំនិញគ្រប់ប្រភេទទាំងនោះលក់ចែ​កចា​យប​ន្តទៅតាមទីផ្សារនិងបោះដុំគ្រប់កន្លែងផ្សេងៗគ្នា។ដោយឡែកប្រេងរត់ពន្ធលំហូរចូ​លមកពីតាមច្រកទ្វារដោយអត់បងពន្ធបានធ្វើឲ្យ​ខាតបង់ការប្រមូលថវិកាជាតិធ្ងន់ធ្ងរ​​។ប្រជាពលរដ្ខសង្ស័យនិង​រិះគ​ន់ថាស​កម្មភាពនេះដោយសារតែមានការបើកដៃពីសំណាក់មន្ត្រីគយរបស់លោកសុខសុ​ដារ៉ាជាប្រធានសាខាគយខេត្តសៀម​រាបគិតតែសម្ងំប្រមូលលុយ​ដាក់ហោប៉ៅផ្ទាល់ខ្លួ​ន។

 

សេចក្ដីរាយការណ៍​បន្ត​ថាកន្លងទៅគេមិនដែលឃើញមន្ត្រីគយរបស់លោកសុខសុដារ៉ាចេញប្រតិបត្តិការបង្ក្រាប​ការដឹកជញ្ជូនទំនិញក៏ដូចជាប្រេងគេចពន្ធខុសច្បាប់ម្តងណាឡើយ។
ចាប់តាំងពីពេលដែ​ល​លោកសុខសុដារ៉ាត្រូវបានតែងតាំងជាប្រធានសាខាគយប្រចាំខេត្តសៀមរាបរហូតមកដល់ពេ​លបច្ចុប្បន្ននេះទង្វើនេះមិនគួរណារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិ​ងហិរញ្ញវត្ថុជាពិសេសសាម៉ីអង្គភា​ព មើលរំល​ងពីភាពអសកម្មទាំងនោះឡើយ។
សូមបញ្ជាក់ថាសេចក្ដីរា​យការណ៍ខាងលើគឺជា​ដំណឹងបឋមនៅឡើយ។ហើយសារព័ត៌មានយើងស្នើសុំអោយលោ​កសុខសុដារ៉ាប្រធានសាខាគយប្រចាំខេត្តសៀ​មរាបបកស្រាយបំភ្លឺតាមរយៈលេខទូរស័ព្ទរា​ល់​ម៉ោងធ្វើការ៕

ចំនួនអ្នកទស្សនា

    20671727

  • ថ្ងៃនេះ351
  • ម្សិលមិញ3241
  • សប្តាហ៍នេះ3601
  • ខែនេះ229271
  • ឆ្នាំនេះ229271
  • សរុប20671727