ផ្លូវជាច្រើនខ្សែក្នុងក្រុងកំព​តរងការរិះគន់​យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ

01-September-2016 | ដោយ មែន កំសត់

 

ខេត្តកំពត៖ផ្លូវជាច្រើនខ្សែក្នុងក្រុងកំព​តរងការរិះគន់​យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋហើយត្រូវបានគេសង្កេតឃើញថាបានរង​នូវការខូចខាតយ៉ាងខ្លាំង។បើទោះជាផ្លូវទាំងនោះជាផ្លូវទើបកសាងថ្មីក៍ដោយជា​ហេតុនាំអោ​យមានការលើកឡើងរបស់ប្រជាពលរដ្ឋបានចោទប្រកាន់ប្រធានមន្ទីរសាធារណៈការនិងដឹ​កជញ្ជូនខេត្តកំពតថាធ្វើផ្លូវពុំមានគុណភាព។

ហើយផ្លូ​វដែលរងការខូចខាតទាំងនោះពុំត្រូវបា​នគេអើរពើទាល់តែសោះដោយទុកឲ្យបែកប្រេះបាក់ក្រហេងក្រហូងពិបាកក្នុងការធ្វើចរាចរ​ណ៍របស់ពលរដ្ឋ ។តាមសេចក្ដីរាយការណ៍ថា ផ្លូវជាច្រើ​នខ្សែ ក្នុងក្រុងកំពត ដូចជាផ្លូវរង្វង់​មូលទៅទឹកឈូ ផ្លូវម្ដុំរូបសំណាកចូកអំបិល និងកំណាត់ផ្លូវជាតិលេខ៣ ជាដើម។ ដែលធ្វើ និង​ជួសជុលមិនបានរយៈពេលប៉ុន្មានផង ពេលនេះក៍រង​ការខូចខាតទៅវិញ។ ពិសេសជាងនេះ ព​លរដ្ឋក៍បានលើកឡើងផងដែរថា អង្កត់ពុះទ្រូងផ្លូវជាច្រើន ពុំត្រូវបានគេដាក់ចំណាំផ្លាកឡើ​យ។ ដែលជាញយដងប​ង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ក៍មាន។

ពាក់ព័ន្ធករណី​ខាងលើនេះ សារព័ត៌មានយើងមិនអាចសុំការអត្ថាធិប្បាយណាមួយពី​លោក លឹម សំបូរ ប្រ​ធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពត បាននៅឡើយទេនាព្រឹកថ្ងៃទី៍០១ខែកញ្ញា​ឆ្នាំ២០១៦នេះ ។សូមបញ្ជាក់ថាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា​ធារណៈការ និងដឹក​ជញ្ជូន ធ្លាប់បានថ្លែងសង្កត់ធ្ងន់ទទួលស្គាល់ជាសាធារណៈថា ទាំងនេះបណ្ដាលមកពីអំពើពុ​ករលួយរបៀបចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង។ ​ហើយលោកបានថ្លែងថា អ្នកគ្រប់​គ្រងគម្រោង ត្រូវតែទទួលខុសត្រូវ ដោយមិនចេះត្រឹមតែធ្វើឲ្យតែរួចពីដៃនោះទេ៕

ចំនួនអ្នកទស្សនា

    20671757

  • ថ្ងៃនេះ381
  • ម្សិលមិញ3241
  • សប្តាហ៍នេះ3631
  • ខែនេះ229301
  • ឆ្នាំនេះ229301
  • សរុប20671757