ជាធម្មតាបបូរមាត់តែងតែប្រែប្រួលទៅតាមវ័យ មិនថាប្រុស ឬស្រីទេ ហើយកត្តាដែលអាចបណ្តាលឲ្យបបូរមាត់ខ្មៅ អាចមកពីកត្តាជាច្រើនដូចជា៖ កម្តៅថ្ងៃ ការទទួលទានជាតិកាហ្វេអ៊ីនច្រើន បម្រែបម្រួលអរម៉ូន និងជាពិសេសការជក់បារីជាដើម។
ប៉ុន្តែអ្វីៗតែងតែមានដំណោះស្រាយ ចឹងសូមកុំបារម្ភប្រសិនបើអ្នកជួបនឹងបញ្ហាបបូរមាត់ជាំខ្មៅ និងប្រេះ អ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖
១.ត្រសក់
វិធីនេះមានភាពងាយស្រួលណាស់ ដោយអ្នកគ្រាន់តែយកត្រសក់មួយចំណិតមកត្រដុសលើបបូរមាត់ថ្មមៗ ប្រហែល៥នាទី ជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ។
២.ទឹកឃ្មុំ
វិធីនេះកាន់តែងាយស្រួលទៀត ដោយយកទឹកឃ្មុំលាបលើបបូរមាត់របស់អ្នកមុនពេលចូលគេង ពេលព្រឹកឡើងលាងសម្អាតចេញជាមួយទឹកក្តៅអ៊ុនៗ។ ធ្វើបែបនេះជារៀងយប់នោះបបូរមាត់របស់អ្នកប្រែទៅជាពណ៌ផ្កាឈូកជាមិនខាន។
៣.ក្រូចឆ្មារ
ច្របាច់ក្រូចឆ្មារ ១ចំណិត រួចយកទៅទឹកវាមកលាបលើបបូរមាត់មុនពេលចូលគេង។ ធ្វើបែបនេះម្តងជារៀងរាល់ថ្ងៃ ប្រហែល២ខែ អ្នកនឹងឃើញការប្រែប្រួលដ៏អស្ចារ្យ ។
៤.ស្ករស
លាយហាន់ក្រូចឆ្មារជា២ចំណែក រួចរោយស្ករសបន្តិចលើក្រូចឆ្មារនោះ បន្ទាប់មកយកវាទៅត្រដុសលើបបូរមាត់។វាជួយជម្រុះកោសិកាស្បែកដែលងាប់ចេញ នោះកោសិកាស្បែកថ្មីនឹងកកើតឡើង។អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ ១ទៅ២សប្តាហ៍អ្នកនឹងឃើញពីប្រសិទ្ធភាព។