ឯកឧត្តម លី ឆេង និង លោក ជំទាវ បាន​ចូលរួម សិត​ព្រះ​ពុទ្ធបដិមា នៅ​វត្ត​ចំការ​ខ្សាច់

12-February-2017 | ដោយ ពល បញ្ញា

         

​ភ្នំពេញ ៖ នៅ​ថ្ងៃទី ១១ ខែ កុ​ម្ភះ ឆ្នាំ ២០១៧ ជា​ថ្ងៃ បុណ្យមាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែលមាន​សារៈសំខាន់​ខ្លាំងណាស់ នៅក្នុង​ពុទ្ធសាសនា បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់ ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក នា​ប្រទេស ឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ​ដូចនេះហើយ បានជា​នៅ នៅ​វត្ត​ចំការ​ខ្សាច់ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ប្រារ​ព្ឋ​ពិធី សិត​ព្រះ​ពុទ្ធបដិមា​ដែលមាន​ការ អញ្ជើ​ញ​ចូលរួម​ពី លោក លី សុវណ្ណ និង លោក ស្រី ម៉ិ​ញ សុធា  ប្រជាពលរដ្ឋ  ព្រមទាំង​ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ ជាច្រើន​នាក់  នៃ​ប៊ែ​ល​ធី​គ្រុប​ទាំងអស់ ក្រោម​អធិបតេយ្យភាព  ឯកឧត្តម លី ឆេង និង លោក ជំទាវ    អ​គ្្គនាយក​ប៊ែ​ល​ធី​គ្រុប និង ជា សាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យ  ប៊ែ​ល​ធី​អន្តរជាតិ ។


​នា​ឪ​កាស​នោះដែរ ៖ ឯកឧត្តម លី ឆេង បាន​មានប្រសាសន៍ថា​៖ បុណ្យ មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែលមាន​សារៈសំខាន់​វិសេសវិសាខ្លាំង ក្នុង​ព្រះពុទ្ធសាសនា ដូចនេះហើយ ពួកយើង​ដែលជា​ពុទ្ធ​សានិ​ក​ជន បាននាំគ្នា ប្រារព្ធ​ពិធី សិត​ព្រះពុទ្ធ​បដិមា​ សម្រាប់​តម្កល់​ទុកជា​កន្លែង​សក្ការៈបូជា និង សាងសង់​សាលា​បាលី​ថ្មី ដែល​បច្ចុប្បន្ននេះ រួចរាល់​បាន ​៨៥%​ ហើយ ដើម្បី​ជា​កុស​ល ផល​បុណ្យ ម្ក​ល់​ទុក​ក្នុង ព្រះ​ពុ​ទ្ឋ​សាសនា​ផងដែរ ។​

ឯកឧត្តម ក៏បាន​បន្ថែម​ទៀតផង​ដែរ​ថា​៖ សូម កុស​ល ផល​បុណ្យ​ដែល​កើតចេញ​ពីស​ទ្ធា​ជ្រះថ្លា​នៅថ្ងៃនេះ ចូរ​កើតមាន​ដល់ ប្រជាពលរដ្ឋ​ទូទាំងប្រទេស ទទួលបាន​នូវ សុខ សន្តិភាព សុភមង្គល គ្រប់​ក្រុមគ្រួសារ ។​



ចំនួនអ្នកទស្សនា

    20669847

  • ថ្ងៃនេះ1721
  • ម្សិលមិញ4471
  • សប្តាហ៍នេះ1721
  • ខែនេះ227391
  • ឆ្នាំនេះ227391
  • សរុប20669847