(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសទិញសាស្ត្រាស្លឹករឹតក្នុងតម្លៃទ្វេដងពីអ្នកស្រី ភឿន ផាវី ដែល ជាស្ត្រីមានចំណេះជំនាញចារស្លឹករឹតក្នុងស្រុកពក ខេត្តសៀមរាប យកទៅតម្កល់តាមទីអារាម និងសាលារៀន ដើម្បីចូលរួមថែរក្សាមរតកបុព្វបុរសខ្មែរបន្សល់ទុក ក៏ដូចជាបន្តចែករំលែកមរតកមួយនេះទៅកូនខ្មែរជំនាន់ក្រោយ។
ជាមួយដំណើរមកដល់ខេត្តសៀមរាបនារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យស្ត្រីវ័យ ៣០ឆ្នាំម្នាក់ គឺអ្នកស្រី ភឿន ផាវី ដែលជាស្ត្រីខ្មែរមួយរូបមានចំណេះជំនាញចារសាស្ត្រាស្លឹករឹតចូលជួបសំណេះសំណាល និងពិភាក្សាលើការងារចារសាស្ត្រាស្លឹករឹតប្រចាំថ្ងៃរបស់អ្នកស្រី។
ក្នុងជំនួបសំណេះសំណាលនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការស្ញប់ស្ញែងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រី ភឿន ផាវី ក្នុងជម្នះភាពលំបាក និងប្រឹងប្រែងបន្តឆន្ទៈបន្តមរតកបុព្វបុរសខ្មែរលើការងារចារសាស្ត្រាស្លឹករឹត។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៅខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សាស្ត្រាស្លឹករឹតនាពេលបច្ចុ ប្បន្ននេះ ស្ទើរតែបាត់បង់ទៅហើយ ព្រោះតែបច្ចុប្បន្នមិនមានការយកចិត្តទុកដាក់។ សម្តេចតេជោ ហ៊ុន សែន
អ្នកស្រី ភឿន ផាវី ដែលជាស្ត្រីមេម៉ាយកូនមួយ រស់នៅជាមួយម្តាយជាស្ត្រីចាស់ជរាក្នុងភូមិគោកថ្មី ឃុំ-ស្រុកពួក ខេត្តសៀមរាប បានឲ្យ ដឹងថា អ្នកស្រីបានចេះចំណេះជំនាញ ចារសាស្ត្រាស្លឹករឹតតពីឪពុករបស់អ្នកស្រីរយៈពេលប្រមាណជា ១០ឆ្នាំមកហើយ ខណៈបច្ចុប្បន្នឪ ពុកអ្នកស្រីបានស្លាប់បាត់ទៅហើយ។
អ្នកស្រី បានបញ្ជាក់ថា ការងារចារសាស្ត្រាស្លឹករឹតនេះ បានជួបការលំបាកយ៉ាងខ្លាំងនាពេលកន្លងមក ព្រោះខ្វះធនធានផលិត ហើយផលិតបានហើយមិនមានទីផ្សារ។ បើតាមអ្នកស្រី ភឿន ផាវី ការផលិតនាពេលកន្លងមក គឺធ្វើឡើងតាមតែការបញ្ជាទិញពីអតិជនយកទៅ តម្កល់តាមទីអារាម ហើយបើគ្មានការបញ្ជាទិញក៏មានធ្វើដែរ។
អ្នកស្រី ភឿន ផាវី បានឲ្យដឹងថា សាស្ត្រាស្លឹករឹតនេះចារអំពីរឿងព្រះវេស្សន្តរជាតក និពាន្វសូត្រ សាស្ត្រាសម្រាប់ទេសនា និងរឿងសុបិន កុមារជាដើម។ បើតាមអ្នកស្រី ផាវី រឿងដែលចារក្នុងសាស្ត្រាស្លឹករឹត គឺមានច្រើនរឿង ដែលរៀបរាប់មិនអស់នោះឡើយ។
អ្នកប្រវត្តិសាស្ត្របានគូសបញ្ជាក់ថា សាស្ត្រាស្លឹករឹតទំនងជាកើតក្រោយ ឬអាចមុនសម័យអង្គរមកម្ល៉េះ។ អ្នកចារសាស្ត្រាស្លឹករឹតភាគច្រើនជាបុរសអ្នកបួសរៀន ជាអាចារ្យ និងព្រះសង្ឃជាដើម។ សាស្ត្រាស្លឹករឹត ប្រើសម្រាប់ចារនូវប្រវត្តិសាស្ត្រ រឿងព្រេង ព្រមទាំងគម្ពីរដីកាផ្សេងៗ៕