កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ខេត្តកំពង់ស្ពឺ បានរៀបចចំពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការពន្លត់អគ្គិភ័យ និងសង្គ្រោះ លើកទី១ ក្រោមអធិតីយភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ឋ អគ្គស្នងការរងនគរបាលជាតិ ។
នាឪកាសនោះដែរ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងថា នគរបាលពន្លត់អគ្គិភ័យគឺជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើងហេតុនេះហើយនគរបាលពន្លត់អគ្គិភ័យត្រូវធ្វើការប្រកបដោយដោយវិជ្ជាជីវៈ ជាពិសេសក្នុងប្រតិបត្តិការ ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ ដល់ប្រជាពលរដ្ឋ ក្នុងការជួយសង្គ្រោះ គេហដ្ឋាន ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករងគ្រោះក្នុងគ្រោះអគ្គិភ័យ ។លើសពីនេះទៅទៀត នគរបាលអគ្គិភ័យ គម្បី ហ្វឹកហាត់ ជាប្រចាំនូវចំណេះជំនាញ ស្តីពីការពន្លត់អគ្គិភ័យ ព្រមទាំងជួសជុលថែរក្សារ សំភារះ បច្ចេកទេស ដើម្បីធានាបាន ទាំង ការបង្កា និង ជួយសង្គ្រោះ ដល់ប្រជាជន ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខ កោតសរសើរ របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់សិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ហើយឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានឧបត្ថម្ភដល់សាលាក្នុងការប្រារព្ធពិធីបិទ និងបើកវគ្គនេះនូវថវិការចំណួន ៥.០០០.០០០រៀលផងដែរ ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ៦១២/៥៩០ លើក កើន ២២លើក ស្លាប់មនុស្ស ១៤នាក់ របួស ៥៤នាក់ ឆេះតូប ១.៣៤១តូប ឆេះផ្ទះ ៧៦០ខ្នង ភាគច្រើនបង្កដោយការតចរន្តអគ្គីសនី មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការធ្វេសប្រហែស ទៀនធូប ភ្លើងចង្ក្រាន ។ល៕