ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អ​ញ្ជើញ ជា អធិបតីភាព កិច្ចប្រជុំ ដកស្រង់​បទពិសោធន៍ ការគ្រប់គ្រង​ដឹកនាំ​ពង្រឹង​ប្រសិទ្ធភាព ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​

22-March-2017 | ដោយ ពល បញ្ញា


​ស្វាយរៀង ៖ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តស្វាយរៀង បាន​បើក​កិច្ចប្រជុំ ដកស្រង់​បទពិសោធន៍ ការគ្រប់គ្រង​ដឹកនាំ​ពង្រឹង​ប្រសិទ្ធភាព ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

​នា​ឪ​កាស​នោះ​៖ មានការ​ចូលរួម​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ប្រធាន នាយកដ្ឋាន ស្នងការ ស្នងការរង​នគរបាល​រាជធានី ខេត្ត ១៣ រាជធានី ខេត្ត លោក លោកស្រី ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ស្នងការរង​ខេត្តស្វាយរៀង លោក​អនុប្រធាន​សេនាធិការ អនុប្រធាន​ការិយាល័យ​កណ្តាល លោក លោកស្រី នាយ នាយរង​ការិយាល័យ លោក​អធិការ​ក្រុង​ស្រុក លោក​មេ បញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​ទាំងពីរ លោក លោកស្រី នាយ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល ទាំង ៨០ ប៉ុស្តិ៍ សរុប វត្តមាន ២៦១ នាក់ ស្រី ០៧ នាក់ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ៕

ចំនួនអ្នកទស្សនា

    20666467

  • ថ្ងៃនេះ2821
  • ម្សិលមិញ4251
  • សប្តាហ៍នេះ29411
  • ខែនេះ224011
  • ឆ្នាំនេះ224011
  • សរុប20666467