មនុស្ស​ជាង​១.០០០​នាក់​បាននាំគ្នា​ស្រាត​សម្រាប់​កម្មវិធី​ហែល​ទឹកសមុទ្រ​

22-March-2017 | ដោយ ពល បញ្ញា

មនុស្ស​ជាង​១.០០០​នាក់​បាននាំគ្នា​ស្រាត​សម្រាប់​កម្មវិធី​ហែល​ទឹកសមុទ្រ​ឆ្នាំ​ប្រចាំ​លើក​ទី​៥​ហៅថា​Sydney Skinny នៅ​ឆ្នេរសមុទ្រ​កូប​ប្លឺ​។ ព្រឹត្តិការណ៍​ទស្សនា​បាន​ដោយ​សេរី​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មីនា​នៅ​ឆ្នេរ​ឯកជន​មួយ​នៅ​មី​ដ​ដល​ហ៊ី​ត (Middle Head) នៅក្នុង​ឧទ្យាន​ជាតិ​កំពង់ផែ​ស៊ីតនី​។


​គ្រូពេទ្យ​ផ្នែក​សរសៃប្រសាទ​អូស្ត្រាលី​លោក​ឆា​លី​តែ​វ​ជើងឯក​ជិះ​ស្គី​ទឹក​ពិភពលោក​ឡេ​នី​ប៊ី​ចឡេ​និង​អ្នកនិពន្ធ​នី​គែល​ម៉ាស់​បាន​ចូលរួម​ជាមួយ​អ្នក​ហែល​ទឹក​ស្រាត​ចំនួន​១.៣៣៥​នាក់​មកពី​ជុំវិញ​អូស្ត្រាលី​។


​អ្នករៀបចំ​និយាយថា​កម្មវិធី​ហែល​ទឹកសមុទ្រ​ស្រាត​ដែល​មិន​ផ្តោតលើ​ភាព​អាក្រាត​នេះ​ផ្តល់ជូន​វគ្គ​ហែល​ទឹក​ចម្ងាយ​៣០០​ឬ​៩០០​ម៉ែត្រ​និង​មិនមែនជា​ការប្រណាំង​ប្រជែង​គ្នា​ឬក៏​ចង់​ឱ្យគេ​ឃើញ​អំពី​ភាព​អាក្រាត​នោះទេ​។
​ក្រុម​អ្នក​ហែល​ទឹក​មិន​ស្រាត​នោះទេ​រហូតដល់​ពួកគេ​ស្ថិតនៅលើ​ខ្សាច់​ហើយនឹង​ត្រូវគេ​ប្រគល់​កន្សែង​មួយ​សម្រាប់​គ្រប​ខ្លួនប្រាណ​នៅពេលដែល​ពួកគេ​ងើប​ចេញពី​ទឹក​វិញ​៕ប្រភព បរទេស

ចំនួនអ្នកទស្សនា

    20666477

  • ថ្ងៃនេះ2831
  • ម្សិលមិញ4251
  • សប្តាហ៍នេះ29421
  • ខែនេះ224021
  • ឆ្នាំនេះ224021
  • សរុប20666477