កំពង់ចាមៈ ក្មេងស្រី២នាក់ បងប្អូន រអិលជើងធ្លាក់ចូលទឹកបឹង បណ្ដាលឲ្យលង់ស្លាប់ទាំងពីរ កាលពីម៉ោងប្រហែល១០ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចបឹងសូរគេន ស្ថិតក្នុងភូមិសូគេន ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្មេងស្រី២នាក់បងប្អូន ទី១ឈ្មោះ ឆុន សុខលាភ អាយុ១៦ឆ្នាំ ទី២ឈ្មោះ ឆុន មួយទាង អាយុ៧ឆ្នាំ ឪពុកឈ្មោះ ប៉ាងឡេក អាយុ៥៣ឆ្នាំ និងម្ដាយឈ្មោះ ស ឈុនហ៊ាង អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ប្រភពពីឪពុកម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់បានគ្នា ទៅបេះផ្កាឈូក ខណៈកំពុងបេះស្រាប់កូនប្អូនរអិលជើងធ្លាក់ចូលក្នុងទឹកបឹង ដែលមានជម្រៅប្រមាណជាង៣ម៉ែត្រ ហើយកូនបងចុះទៅជួយក៏លង់ទឹកស្លាប់ទាំង២នាក់បងប្អូនតែម្តង៕