ឯកឧត្តម លី ឆេង​៖ បង្កើត​កម្មវិធី ប្រកួតប្រជែង សំណេរ​ភាសា​ខ្មែរ ក្នុង​គោលបំណង ពង្រឹងគុណភាព​អប់រំ ផ្នែក​ចំណេះដឹង​ទូទៅ​ឲ្យ​កាន់តែ​ប្រសើរ​

08-July-2017 | ដោយ ពល បញ្ញា



​ភ្នំពេញ​៖ ឯកឧត្តម លី ឆេង​ង អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​បាន​ថ្លែង​៖<<​បង្កើត​កម្មវិធី ប្រកួតប្រជែង សំណេរ​ភាសា​ខ្មែរ ក្នុង​គោលបំណង ពង្រឹងគុណភាព​អប់រំ ផ្នែក​ចំណេះដឹង​ទូទៅ​ឲ្យ​កាន់តែ​ប្រសើរ >> ទាំង​ការសរសេរ ការគិត​ឲ្យ​មាន​ភាពរហ័សរហួន និង​ផ្ដល់​ឪ​កាស​ដល់​សិស្ស ដើម្បី​បង្ហាញ​នូវ​សមត្ថភាព និង​ស្វែងរក​អ្នក​ដែល​ពូកែ​បំផុត ឆ្លាត​វៃ ឲ្យ​ស្របតាម​បាវចនា​ប៊ែ​ល​ធី “​គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌​”​។​


​ការ​ថ្លែង​បែបនេះ​នាពេល​ដែល ឯ​ឧ​ត្ត​ម និង លោក ជំទាវ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី ប្រកួតប្រជែង​សំណេរ​ភាសា​ខ្មែរ​លើក​ទី​១ ដែល​រៀបចំឡើង​ដោយ សាលា ប៊ែ​ល​ធី អន្តរជាតិ​ដែលមាន​បេក្ខជន ចំនួន​៤៨​នាក់ មកពី​១៦​សាខា និង​មាន​អ្នកចូលរួម ៨០៤​នាក់ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅនេះ​។​


ឯកឧត្តម ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ដើម្បី​បង្កើន​ចំណេះដឹង​របស់ខ្លួន ហើយ​នៅពេល​បញ្ចប់​ថ្នាក់​ទី​១២  ត្រូវមាន​សមត្ថភាព​គ្រប់គ្រាន់ ទាំង​ផ្នែក​ចំណេះដឹង​ទូទៅ និង​ភាសា និង​អាច​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នានា នៅក្នុង​ប្រទេស និង ក្រៅប្រទេស ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ជាតិ និង​អន្តរជាតិ និង​ដើម្បី​ក្លាយទៅជា​ថ្នាក់ដឹកនាំ​ល្អ និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​ ហើយក៏​បានប្រគល់​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និង​រង្វាន់​លោក​ទឹកចិត្ត ជូន​ដល់​សិស្ស​ជ័យលាភី ថ្នាក់​ទី​៤ ទី​៧ និង​ទី​១០ ចំនួន ០៩​នាក់ ។​


​គូសបញ្ជាក់​ផងដែរ​ថា​៖ ចំពោះ​បេក្ខជន​ជ័យលាភី​លេខ​១ ដល់​លេខ​៣ នៃ​ថ្នាក់​ទី​៤ ទី​៧ និង​ទី​១០ ត្រូវបាន​ទៅ​ទស្សនា នៅ​ប្រាសាទ អង្គរវត្ត ៣​ថ្ងៃ ២​យប់​។ ចំណែក​លោកគ្រូ អ្នកគ្រូ ដែលមាន​សិស្ស​ជាប់​ជ័យលាភី ក៏ត្រូវ​ទទួល​រង្វាន់​ទឹកប្រាក់ ៥០% និង​លិខិត​សរសើរ​ផងដែរ​។​



ចំនួនអ្នកទស្សនា

    20660557

  • ថ្ងៃនេះ1171
  • ម្សិលមិញ4731
  • សប្តាហ៍នេះ23501
  • ខែនេះ218101
  • ឆ្នាំនេះ218101
  • សរុប20660557