បន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលបានផ្តល់ឥណទានថវិការចំនួន១៥លានដុល្លារសម្រាប់ធ្វើឡសម្ងួតនិងឃ្លាំងទិញស្រូវស្តុកទុកជួយដល់ប្រជាកសិករលោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទលើកឡើងកិច្ចប្រជុំពិភាក្សានៅរសៀលថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៧ នៅសាលាខេត្តបន្ទាយមានជ័យ។
លោក ឆើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យបានមានបតិរាយការណ៍ថាខេត្តបន្ទាយមានជ័យមានផ្ទៃដីធ្វើស្រែសរុបចំនួន២៥០,០០០ហិតាក្នុងឆ្នាំ២០១៧ បានភ្ជួររាស់បានចំនួន២៣៥, ៤៨៩ ហិតានិងមានដំណាំរួមផ្សំរដូវវស្សាធ្វើបានចំនួន២០៨ហិតាដំណាំបន្លែបានចំនួន៩៧៨ហិតាដំណាំងឧស្សាហកម្មបានចំនួន៩៥,១៨២ហិតា។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានិងសហការជាមួយអាជ្ញាធរខេត្ត.ស្រុក.ក្រុងសម្រាប់ការអនុវត្តកម្មវិធីឥណទានរបស់រាជរដ្ឋាភិបាលក្នុងគោលដៅផ្តល់ហិរញ្ញប្បទាននិងសេវ៉ាកម្មធនាគាប្រកបដោយប្រសិទ្ធិភាពនិងចឹរភាពដល់វិស័យកសិកម្មដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម។
លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឥណទានថវិការចំនួន២៧លានដុល្លារសម្រាប់ជំរុញការទិញស្រូវពីប្រជាកសិករសំដៅរក្សាស្ថេរភាពតម្លៃស្រូវក្នុងប្រទេសនិងបង្កើនសន្និធិស្រូវដើម្បីផ្គត់ផ្គង់ដល់ការកែឆ្នៃអង្ករសម្រាប់ការនាំចេញ។
លោក កៅ ថាច បានបញ្ជាក់ថា ឆ្នាំ២០១៧នេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឥណទានថវិការចំនួន១៥លានដុល្លាសម្រាប់ធ្វើឡសម្ងួតនិងឃ្លាំងទិញស្រូវស្តុកអោយរួចរាល់នៅខែសីហា ឆ្នាំ២០១៨ ខាងមុខនេះនៅខេត្តបាត់ដំបងសម្រាប់ទិញស្រូវពីប្រជាកសិករខេត្តជាប់ជាយដែនខាងលិច។ ហើយឡសម្ងួតអាចសម្ងួតក្នុង១ថ្ងៃបានទម្ងន់៧,០០០ទៅ៨,០០០តោននិងឃ្លាំងទិញស្រូវស្តុកបានទំងន់២០ម៉ឺនតោន ៕