នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​ខេត្តមណ្ឌលគិរី​ថ្មី​

14-July-2017 | ដោយ ពល បញ្ញា

មណ្ឌលគិរី ៖ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។


​សូម​រំលឹកថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក សំណាង ជា​អតីត​ស្នងការ​នគរបាល​ខេត្តតាកែវ ហើយ​ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ចេញ​សេចក្ដីប្រកាស​ផ្លាស់ប្ដូរ ទៅជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន ទៅជា​អនុប្រធាននាយកដ្ឋាន​ប​ច្ចេកទេស​ព្រំដែន ក្រសួងមហាផ្ទៃ​៕

ចំនួនអ្នកទស្សនា

    20660597

  • ថ្ងៃនេះ1211
  • ម្សិលមិញ4731
  • សប្តាហ៍នេះ23541
  • ខែនេះ218141
  • ឆ្នាំនេះ218141
  • សរុប20660597