លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា​ណែនាំ​ដល់​បេក្ខជន​ថ្មី​ចំនួន ៣៨ ដែល​ត្រូវ​ទៅ​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​

20-July-2017 | ដោយ ពល បញ្ញា


​ខេត្ត​ត្បូងឃ្មុំៈ  នៅ​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា ស្នងការរង​ទទួល​ផែន គ្រប់គ្រង​ធនធានមនុស្ស តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន នៅ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​វរៈសេនីយ៍ឯក ធា​ម ពិសិដ្ឋ នាយការិយាល័យ បុ​ក្គ​លិ​ក និង​លោក​វរៈសេនីយ៍ទោ អ៊ាង ពិសិដ្ឋ នាយរង​ការិយាល័យ បុ​ក្គ​លិ​ក បាន​ប្រជុំ​ណែនាំ​ដល់​បេក្ខជន​ថ្មី​ចំនួន ៣៨ នាក់ ស្រី ០៥ នាក់ ដែល​ត្រូវ​ទៅ​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជា​ជិ​វៈ​នគរបាល លើក​ទី​៣ រយះពេល ៧៨ ថ្ងៃ​នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​២​ខេត្ត​កំពង​ចាម ។


​ក្នុង​ឪ​កាស​នោះដែរ ៖ លោក ឧត្ដមសេនីយ៍ត្រី ម៉ុ​ន មាគ៌ា ក៏បាន​មានមតិ​ណែនាំ​ផ្ដាំផ្ញើរ​ដល់ បេក្ខជន​ទាំងអស់​ឱ្យ​ខិតខំ​យកចិត្ត​ទុក្ខ​ដាក់​សិក្សា រៀន​សូ​ត្យ គោរព​វិន័យ​សាលា ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​សិក្សា និង​បាន​ក្លាយជា​នគរបាលជាតិ ពេញ​សិទ្ធ​ដើម្បី​ចូលរួមចំណែក កា​ពារ ថែរក្សា សន្តិសុខ សុ​វត្តិភាព សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុងកា​ងារ​បំ​រេ​ី​មាតុភូមិ ៕

ចំនួនអ្នកទស្សនា

    20658367

  • ថ្ងៃនេះ3721
  • ម្សិលមិញ4001
  • សប្តាហ៍នេះ21311
  • ខែនេះ215911
  • ឆ្នាំនេះ215911
  • សរុប20658367