​អភិបាល​រាជធានី​ក្រើនរំលឹក​ដដែលៗ​បញ្ហា​ទូរស័ព្ទ​ និង​ប៉ុ​សិ៍្ត​រដ្ឋបាល​ប្រចាំការ​

12-August-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ​ ៖​ មាន​ប្រសាសន៍​ធ្ងន់ៗ​ទៅ​កាន់​លោក​អភិបាល​ខណ្ឌ​ទាំង​១២​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាលរង​ខណ្ឌដង្កោ​ នា​រសៀល​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ក្រើនរំលឹក​ជា​ដដែលៗ​ចំពោះ​បញ្ហា​លេខ​ទូរស័ព្ទ​ ដែល​បងប្អូន​ប្រជាពលរដ្ឋ​តេ​ចូល​ហើយ​មិន​លើក​ទទួល​ ហើយ​ទាល់តែ​លេខ​ទូរស័ព្ទ​នោះ​ល្អ​បាន​ទទួល​ ។​

ត្រង់នេះ​ឯកឧត្តម​ ឃួ​ង​ ស្រេង​ បញ្ជា​ឲ្យ​ដាច់ស្រេច​ថា​ សូម​អស់លោក​អភិបាល​ខណ្ឌ​ទាំងអស់​ត្រូវ​ប្រុង​ប្រយ័ត្ន​បញ្ហា​នេះ​ ព្រោះថា​អស់លោក​ជា​ខ្ញុំបំរើ​រាស្ត្រ​ យើង​មិនមែន​ជា​ចៅហ្វាយ​រាស្ត្រ​នោះ​ទេ​ ។​ ដូច​ក្នុង​ជំនាន់​អាណានិគម​បារាំង​ ដែល​កាល​ណោះ​គេ​ចាត់​ទុក​មន្ត្រី​ជា​ចៅហ្វាយ​របស់​រាស្ត្រ​។​ ក្នុង​ជំនាន់​នោះ​គេ​និយម​ហៅ​ថា​ចៅហ្វាយខេត្ត​ ចៅហ្វាយស្រុក​ តែ​ឡូ​វ​នេះ​លែង​ហៅ​ ចឹ​ង​ទៀត​ហើយ​ គេ​ដូរ​មក​ពាក្យ​ថា​អភិបាលខេត្ត​ អភិបាលស្រុក​វិញ​ ព្រោះ​យើង​ជា​ខ្ញុំបម្រើ​រាស្ត្រ​ ពលរដ្ឋ​ជា​ចៅហ្វាយ​មន្ត្រី​ ។​

​ក្ន​ង​នោះ​ផង​ដែរ​ ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ឲ្យ​ប៉ុ​សិ៍្ត​នគរបាលរ​ដ្ខ​បាល​ទាំងអស់​ ត្រូវ​មានការ​ប្រចាំការ​២៤​ម៉ោង​ ដើម្បី​ចាំ​ទទួល​ករណី​ពលរដ្ឋ​គាត់​មាន​បណ្តឹង​ជាក់ស្តែង​នៅ​ពេល​យប់​ព្រលប់​ ដូច​ជា​ចោរលួច​ អំពើ​ហិង្សា​ ករណី​អគ្គី​ភ័យ​កើតឡើង​ដោយ​យថាហេតុ​ ។​ ឯកឧត្តម​អភិបាល​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​តាមដាន​ និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ ល្បែងភ្នាល់​តាម​អន​ឡាញ​ ណេ​ត​២៤​ម៉ោង​ ជា​ពិសេស​កន្លែង​ទទួល​បញ្ចាំ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ៕

ចំនួនអ្នកទស្សនា

    20656857

  • ថ្ងៃនេះ2211
  • ម្សិលមិញ4001
  • សប្តាហ៍នេះ19801
  • ខែនេះ214401
  • ឆ្នាំនេះ214401
  • សរុប20656857