​នគរបាល​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ​ ចុះ​ត្រួតពិនិត្យ​ទីតាំង​ទទួល​បញ្ចាំ​គ្មាន​ច្បាប់​៣​ទីតាំង​

15-August-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៧​ ម៉ោង​១៥​និង​៣០​នាទី​ ដោយ​មានការ​អនុញ្ញាត​ពី​លោក​ ចេ​ង​ មុនី​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​ ក្រុម​ការ​ ងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក​ ណុ​ប​ ផា​ អភិបាលរង​ខណ្ឌ​ ,​ លោក​វរសេនីយ៍ទោ​ ម៉ៅ​ សឿ​ត​ អធិការរង​ខណ្ឌ​ និង​លោក​វរសេនីយ៍ត្រី​ ព្រំ​ សុផល​ មេបញ្ជាការ​រង​កង​រា​អាវុធហត្ថ​ខណ្ឌ​ និង​មានការ​ចូលរួម​ពី​កម្លាំង​សាលា​ខណ្ឌ​,​ នគរបាល​ខណ្ឌ​,​ កងរាជអាវុធហត្ថ​ខណ្ឌ​,​ កម្លាំង​សាលាសង្កាត់​ និង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​២​ ចុះ​ ត្រួតពិនិត្យ​ទីតាំង​ទទួល​បញ្ចាំ​សរុប​ ០៤​ទីតាំង​ (​មានច្បាប់​អនុញ្ញាត​០១​ទីតាំង​,​គ្មាន​ច្បាប់​អនុញ្ញាត​ ០៣​ ទីតាំង​)​ រួម​មាន​៖

​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​០៣​ទីតាំង​ ៖

-​ទីតាំង​ទី​១​ ៖​ ស្ថិត​នៅផ្ទះ​លេខ​៣១១០​ ផ្លូវ​៣៦៩​ ភូមិ​ដើម​ចាន់​១​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ ឡាយ​ សា​រុន​ ភេទ​ស្រី​ អាយុ​....​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​បរ​បើក​ទទួល​បញ្ចាំ​ ស្នាក់​នៅ​ទីតាំង​ខាងលើ​ (​ទទួល​បញ្ចាំ​ម៉ូតូ​)​។​

-​ទីតាំង​ទី​២​ ៖​ ស្ថិត​នៅផ្ទះ​លេខ​២៥​ ផ្លូវលំ​ ភូមិ​ដើម​ចាន់​១​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ តាំង​ ចេ​ង​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​បរ​បើ​កក​ទទួល​បញ្ចាំ​ ស្នាក់​នៅ​ទីតាំង​ខាងលើ​ (​ទទួល​បញ្ចាំ​ទូរស័ព្ទ​ដៃ​)​។​

-​ទីតាំង​ទី​៣​ ៖​ ស្ថិត​នៅផ្ទះ​គ្មាន​លេខ​ ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ដែល​មាន​ម្ចាស់​ ទីតាំង​ឈ្មោះ​ ហេង​ ផ​ល្លី​ ភេទ​ ស្រី​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​បរ​បើ​កក​ទទួល​បញ្ចាំ​ ស្នាក់​នៅ​ទីតាំង​ខាងលើ​ (​ទទួល​បញ្ចាំ​ទូរស័ព្ទ​ដៃ​)​។​

+​ទីតាំង​មានច្បាប់​អនុញ្ញាត​មួយ​ទីតាំង​ ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លេខ​ :​ ៦៧១​ សហ​វ​.​អ​ឌ​ហ​ ស្ថិត​នៅផ្ទះ​លេខ​៤​ស្ទួន​ ផ្លូវ​ ៣៧១​ ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​ អំពៅ​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ ចាន់​ ប៊ុ​ន​ថេ​ន​ ភេទ​ ស្រី​ ៤៥​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ បើក​ទទួល​បញ្ចាំ​ ស្នាក់​នៅ​ទីតាំង​ខាងលើ​ (​ទទួល​បញ្ចាំ​ម៉ូតូ​)​។​

+​ចំពោះ​ទីតាំង​ទាំង​៣​គ្មាន​ច្បាប់​ខាងលើ​ ក្រុមការងារ​ចម្រុះ​បាន​ ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ឲ្យ​ទៅ​សុំ​ច្បាប់​អនុញ្ញាត​បើក​អាជីវកម្ម​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​ និង​ធ្វើការ​ផ្អាក​អាជីវកម្ម​គ្មាន​ច្បាប់​ជា​បណ្តោះអាសន្ន​សិន​។​

+​ចំពោះ​ទីតាំង​មានច្បាប់​អនុញ្ញាត​០១​ទីតាំង​ខាងលើ​ ក្រុមការងារ​ចម្រុះ​យើង​បាន​ធ្វើការ​ណែនាំ​ដល់​ ម្ចាស់​អាជីវកម្ម​ទទួល​បញ្ចាំ​បន្ថែម​ ត្រូវ​ទទួល​បញ្ចាំ​ម៉ូតូ​ និង​សម្ភារៈ​ផ្សេងៗ​មាន​ឯកសារ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​ច្បាស់លាស់​ត្រឹមត្រូវ​ បើ​មាន​ករណី​សង្ស័យ​ត្រូវ​សហការ​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​បាន​ឆាប់​ រហ័ស​ងាយស្រួល​យើង​បង្ក្រាប​បទល្មើស​ទាន់​ពេលវេលា​ និង​សុំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទទួល​បញ្ចាំ​ត្រឹម​ម៉ោង​១៨​និង​០០​នាទី​ ៕

ចំនួនអ្នកទស្សនា

    20656807

  • ថ្ងៃនេះ2161
  • ម្សិលមិញ4001
  • សប្តាហ៍នេះ19751
  • ខែនេះ214351
  • ឆ្នាំនេះ214351
  • សរុប20656807