​នគរបាល​ខេត្ដកណ្ដាល​៣៧​រូប​ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្ដរ​ស័​ក្កិ​

15-August-2017 | ដោយ ពល បញ្ញា

​កណ្ដាល​ ៖​ ដោយ​មាន​កិច្ច​គាំពារ​លើកទឹកចិត្ដ​ពី​សំណាក់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ និង​ការ​យកចិត្ដទុកដាក់​ពី​សំណាក់​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ មន្ដ្រី​នគរបាល​ខេត្ដកណ្ដាល​ចំនួន​៣៧​រូប​ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្ដរ​ស័​ក្កិ​ ។​

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្ដរ​ស័​ក្កិ​ធ្វើ​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៧​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ប៉ែន​ វិបុល​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួងមហាផ្ទៃ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ។​ ពិធី​នេះ​ដែរ​ ក៏​មានការ​ចូលរួម​ពី​ប្រតិភូ​ក្រសួងមហាផ្ទៃ​ លោក​ លាវ​ ស្រេង​ ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ដកណ្ដាល​ ,​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដ​ ,​លោកស្នងការ​រង​ ,​តំណាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ ,​តំណាង​មេបញ្ជាការ​តំបន់សឹករង​កណ្ដាល​ ,​លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​១១​ និង​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំង​១២៧​ប៉ុស្ដិ៍​ផង​ដែរ​ ។​

​ស្នងការ​នគរបាល​ខេត្ដកណ្ដាល​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ បាន​អាន​របាយការណ៍​ស្វាគមន៍​យ៉ាង​ដូច្នេះ​ថា​ ថ្ងៃនេះ​ស្នងការ​នគរបាល​ខេត្ដកណ្ដាល​មាន​សោមនស្ស​រីករាយ​បំផុត​ដែល​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ប៉ែន​ វិបុល​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ផ្ដល់​ពេលវេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្ដរ​ស័​ក្កិ​ជូន​មន្ដ្រី​នគរបាល​នៅ​ថ្ងៃនេះ​ ។​ មន្ដ្រី​នគរបាល​ដែល​ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ រូ​ម​មាន​៖​ ថ្នាក់​នាយការិយាល័យ​៣​រូប​ ,​នាយ​រង​ការិយាល័យ​៦​រូប​ ,​អធិការ​នគរបាល​ស្រុក​២​រូប​ ,​អធិការរង​នគរបាល​ស្រុក​៩​រូប​ ។​ ដោយឡែក​មន្ដ្រី​នគរបាល​ដែល​ត្រូវ​បាន​តម្លើង​ឋានន្ដរ​ស័​ក្កិ​រូ​ម​មាន​៖​ ថ្នាក់​វរសេនីយ៍ឯក​១២​រូប​ ,​ វរសេនីយ៍ទោ​១​រូប​ ,​ វរសេនីយ៍ត្រី​២​រូប​ ,​ អនុសេនីយ៍ឯក​១​រូប​ ន​និង​ថ្នាក់​អនុសេនីយ៍ទោ​១​រូប​ផង​ដែរ​ ។​

​បន្ទាប់​ពី​ប្រគល់​ត្រា​ ប្រគល់​ប្រកាស​ និង​បំពាក់​ឋានន្ដរ​ស័​ក្កិ​ជូន​មន្ដ្រី​ ជ័យ​លា​ភី​រួច​មក​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ប៉ែន​ វិបុល​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​បាន​មាន​ប្រសាសន៍​សំណេះសំណាល​យ៉ាង​ដូច្នេះ​ថា​ មន្ដ្រី​នគរបាល​មិនមែន​ឲ្យ​តែ​ដល់​ឆ្នាំ​គឺ​ត្រូវ​តែ​តម្លើង​ស័​ក្កិ​នោះ​ទេ​ គឺ​ត្រូវ​មើលទៅ​តាម​តួនាទី​និង​សមត្ថភាព​ ទើប​ថ្នាក់លើ​សម្រេច​ថា​ ឡើង​ដល់​កម្រិត​ណា​ ។​ ការ​ផ្លាស់​ប្ដូរ​តួនាទី​ គឺជា​រឿង​ធម្មតា​មិនមែន​ជា​ការ​ដាក់​ពិន័យ​អ្វី​ឡើយ​ មន្ដ្រី​នគរបាល​គ្រប់​រូប​ត្រូវ​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ។​

​ឯកឧត្ដម​អគ្គស្នងការ​រង​បាន​ណែនាំ​ដល់​ លោកស្នងការ​ នាយការិយាល័យ​បុគ្គលិក​ និង​លោក​អធិការ​នគ​បាល​ស្រុក​ ត្រូវ​សិក្សា​ពី​សមត្ថភាព​របស់​មន្ដ្រី​នគរបាល​វ័យក្មេង​ ដើម្បី​ធ្វើការ​បណ្ដុះបណ្ដាល​ ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​ខ្ពស់​រង​ចាំ​បន្ដវេន​និង​ទទួល​បទ​ពិសោធន៍​ជា​ច្រើន​ទៀត​ ។​ ឯកឧត្ដម​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​បាន​បញ្ជាក់​ថា​ មនុស្ស​ម្នាក់ៗ​ប្រៀប​បីដូច​ជា​គ្រាប់ពេជ្រ​មិន​ទាន់​ច្នៃ​ ដូច្នេះ​យើង​ត្រូវ​សម្លឹង​មើល​ថា​ មួយ​ណា​អាច​យក​កែ​ច្នៃ​ទៅ​ជា​គ្រាប់ពេជ្រ​ដ៏​ភ្លឺ​ចែងចាំង​នោះ​បាន​ ។​

​ជា​ចុង​ក្រោយ​ឯកឧត្ដម​ ប៉ែន​ វិបុល​ បាន​ថ្លែង​កោតសរសើរ​ដល់​មន្ដ្រី​នគរបាល​ចរាចរណ៍​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទាំង​មេឃ​ក្ដៅ​និង​មេឃ​ភ្លៀង​ ។​ ដូច្នេះ​ត្រូវ​មានការ​លើកទឹកចិត្ដ​ដល់​ពួក​គាត់​ដូច​ជា​ផ្ដល់​ជូន​ប័ណ្ណសរសើរ​និង​តម្លើង​ឋានន្ដរ​ស័​ក្កិ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ ៕

ចំនួនអ្នកទស្សនា

    20657027

  • ថ្ងៃនេះ2381
  • ម្សិលមិញ4001
  • សប្តាហ៍នេះ19971
  • ខែនេះ214571
  • ឆ្នាំនេះ214571
  • សរុប20657027