ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅ ផ្ទះជួលលេខ៧B ផ្លូវលេខ៩០ ភូមិ១១និងភូមិ១២ និងហាងកាហ្វេវៀតណាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមានជនបរទេសចំនួន១២នាក់ ស្រី៤នាក់ ក្នុងនោះជនជាតិវៀតណាម ចំនួន១២នាក់ ស្រី២នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ និងជនជាតិចិន ចំនួន៥នាក់ ស្រី០២នាក់ គ្មានប័ណ្ណការងារត្រឹមត្រូវ។
ជាលទ្ធផល លោកប្រធាននាយកដ្ឋានរូបនេះ បានឲ្យដឹងថា សំរេចបញ្ជូនជនជាតិវៀតណាម ចំនួន១២នាក់ ស្រី២នាក់ និងដកហូតលិខិតឆ្លងដែនចំនួន១០ក្បាល (ចិន៥ក្បាល និងវៀតណាម៥ក្បាល) មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕