អភិបាលក្រុង​ភ្នំពេញ​ បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ តាម​ចាប់​ទាំងម្ចាស់ ទាំងឡាន​ ដឹក​ម៉ូតូ​ជម្លៀស​ពី​ហាង​បញ្ចាំ​ ទៅ​រក​ទីតាំង​ថ្មី​

16-August-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ​៖​ លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ ភ្នំពេញ​ បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​ សម​ត្ថិ​កិច្ច​ ខណ្ឌ​ទាំង​ ១២​ ត្រូវ​តាម​ចាប់​ឲ្យ​បាន​ ចំពោះ​រថយន្ដ​ ដែល​កំពុង​ជម្លៀស​ ដឹក​ជញ្ជូន​ម៉ូតូ​ ចេញពី​ហាង​បញ្ចាំ​ នៅ​ខណ្ឌទួលគោក​ និង​សែន​សុខ​ ទៅ​លាក់​ទុក្ខ​ នៅ​ទីតាំង​ថ្មី​ ក្នុង​ទឹកដី​ខណ្ឌដង្កោ​(​ ជាយក្រុង​វិញ​ )​ ទាំង​ម្ចាស់​ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ។​

​លោក​ ឃួ​ង​ ស្រេង​ បាន​បញ្ជា​បែប​នេះ​ ខណៈ​ លោក​ កោះ​ប្រជុំ​ ជាមួយ​ ចៅហ្វាយ​ ខណ្ឌ​ ទាំង​១២​ ក្រោម​ឱវាទ​ រឿង​ បញ្ចប់​ មិន​ឲ្យ​មាន​ ការ​ដាក់​តាំង​ លក់​រថយន្ដ​ គុក​ជេ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​ទឹ​ដី​ខ​ណ្ទ​ ដូនពេញ​ និង​រឿង​ ហាង​បញ្ចាំ​ អត់​ច្បាប់​ ដែល​កំពុង​អាជីវកម្ម​ នៅ​ទឹកដី​ខណ្ឌ​ទាំង​១២​ កាលពី​ ព្រឹក​ថ្ង​ទី​ ១៦​ សីហា​ ឆ្នាំ​ ២០១៧​ នៅ​សាលាក្រុង​ ។​

​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ ចៅហ្វាយខណ្ឌ​ ទួល​ គោក​ថា​៖​ ក្រោយ​ពី​បើក​យុទ្ធនាការ​បង្ក្រាប់​ ទីតាំង​ ហាង​បញ្ចាំ​ អត់​ច្បាប់​ នៅ​ទឹកដី​របស់​ខ្លួន​ រួច​មក​ មាន​ហាង​ខ្លះ​ ដឹងខ្លួន​ក៏​បាន​លួច​ជម្លៀស​ ដឹក​ម៉ូតូ​ដែល​ខ្លួន​ទទួល​ពី​ចោរកម្ម​ យក​ទៅ​រក​ទីតាំង​លាក់​ទុក​ថ្មី​ នៅ​ ជាយក្រុង​ វិញ​ ។​

​ក្រោយ​ពី​ដឹង​រឿង​នេះ​ភ្លាម​ លោក​ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ក៏​ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ ខណ្ឌ​ រួម​សហការ​ជាមួយ​សម​ត្ថិ​កិច្ច​ ត្រូវ​ចុះ​ទៅ​ចាប់​ភ្លាម​ផង​ដែរ​ មិនបាច់​ សួរ​យោបល់​ក្រុង​ទៀត​ទេ​ ត្រូវ​ចាប់​ ទាំង​ម្ចាស់​ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ យក​មក​ផ្ដន្ទាទោស​ទៅ​រាម​ផ្លូវច្បាប់​ ។​

​ដោយឡែក​រឿង​ អ្នក​គុក​ជេរ​ លក់​ឡាន​ នៅ​ទីលាន​ ប្រជាធិបតេយ្យ​វិញ​ លោក​ចៅហ្វាយ​ខណ្ឌដូនពេញ​ ថា​៖​ រឿង​រថយន្ដ​ ដែល​កំពុង​ដាក់​លក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ គុក​ជេ​ នេះ​ អាជ្ញាធរ​ខណ្ឌ​ និង​ធ្វើ​សេចក្ដីជូនដំណឹង​ទៅ​ពួក​ គេ​ឲ្យ​រក​ទីតាំង​ថ្មី​ ក្នុង​រយៈពេល​ កន្លះ​ ខែ​ រួច​ហើយ​អាជ្ញាធរ​យើង​ និង​ចុះ​ចាប់​ ប្រមូល​បោសសម្អាត់​ទីតាំង​នោះ​ឲ្យ​អស់​ ក្រោយ​ពី​យើង​ បាន​ជូនដំណឹង​ទៅ​ពួក​គាត់​ជា​មុន​រួច​មក​ ៕​

ចំនួនអ្នកទស្សនា

    20656367

  • ថ្ងៃនេះ1721
  • ម្សិលមិញ4001
  • សប្តាហ៍នេះ19311
  • ខែនេះ213911
  • ឆ្នាំនេះ213911
  • សរុប20656367