ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួន សារ៉ន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាណាចក្រ កម្ពុជា និងជា អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា៖កងកម្លាំង អន្តរាគមន៍ត្រូវពង្រឹង សមត្ថភាពដើម្បី បង្ក្រាបបទល្មើស គ្រឿងញៀន និង អាវុធជាតិផ្ទុះ ខុសច្បាប់ ក្នុងការបំរើអោយ ភាពសុខសាន្តរបស់ពលរដ្ឋនិង ប្រទេសជាតិ។
ការថ្លែងបែបនេះនៅពេលដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បាន អញ្ជើញជា អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាល មន្ត្រីនគរបាល សុខន ជំនាញ ការពារ ហិតគ្រឿងផ្ទុះ និង ហិតសារធាតុញៀននៅអង្គភាពតម្រួតបទបញ្ជានៃ អគ្គស្នងការនគរបាលជាតិនារព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ។
ឯកឧត្តម ក៏បានថ្លែងបន្ថែមទៀតផងដែរ សិក្ខាកាមទាំងអស់ត្រូវនាំមកនូវបទពិសោធន៍ និងចំណេះដឹង ព្រមទាំងការអនុវត្តន៍ជាក់ស្តែង ដែលបានមកពីវគ្គបណ្តុះបណ្តាលនេះសម្រាប់ធ្វើជាមូលដ្ឋានដើម្បីបង្កើនសមត្ថភាពក្នុងការបំរើអោយ បុព្វហេតុ សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ។
លើសពីនេះទៅទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក មួន សារ៉នក៏បាន ថ្លែងអំណរគុណដល់ ប្រទេសជាមិត្ត ដែលបានជ្រោមជ្រែង សំដៅឆ្លើយតបទៅនិងតម្រូវការ ក្នុងការធ្វើសកម្មភាព បង្កា ទប់ស្កាត់ និងដោះស្រាយហេតុការណ៍ ដែលជាហានិភ័យ បានបង្កឡើងដោយ ឧក្រិដ្ឋជន និង អ្នកមាននិន្នាការប្រឆាំង នឹង រដ្ឋាភិបាលស្របច្បាប់ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។