ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តបានមានប្រសាសន៍ថា៖ស្ថេរភាពនយោបាយ និង សន្តិភាព ដែលជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងកំពុងផ្តល់ផលប្រយោជន៍រាល់ថ្ងៃដល់ប្រទេសជាតិ ជាពិសេសបងប្អូនសិស្សនិស្សិត មានឱកាសពេញលេញក្នុងការសិក្សា ការជ្រើសរើសជំនាញនិងការងារដែលខ្លួនពេញចិត្ត។
ការថ្លែងបែបនេះនៅពេលដែលឯកឧត្តមបណ្ឌិត ព្រមទាំងក្រុមការងារបានសំណេះសំណាលជាមួយសិស្ស និស្សិត ស្នាក់នៅវត្តព្រះពុទ្ធឃោសាចារ្យនាថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។
លើសពីការសំណេះសំណាល ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសលព្រមទាំងក្រុមការងារបាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់សិស្សនិស្សិត លោកតា លោកយាយស្នាក់នៅវត្ត រួមមាន អង្ករសរុបចំនួន ១ ៨៧៥ គីឡូក្រាម, កង់ចំនួន ០៩ គ្រឿង និងថវិកាចំនួន ២ ០៨០ ០០០ រៀលផងដែរ។