លោក​ឧកញ៉ា ទ្រី ដា​លុច​៖ សមាជិក​បក្ស ទាំងអស់ ត្រូវខិតខំ​ឱ្យអស់​ពី​ចិត្ត ចេះ​សហ​ការ សាមគ្គី​គ្នា បន្ត​ថែរក្សា​នូវ​អ្វីដែល​យើង​បាន​កសាង ឡើង​យ៉ាង​លំបាក

04-September-2017 | ដោយ ពល បញ្ញា



(​ឃុំ​ត្បែង​)៖ លោក​ឧកញ៉ា ទ្រី ដា​លុច អនុប្រធាន​ទី​២ យុវជន​បក្ស ស្រុក​កណ្តាលស្ទឹង និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្បែង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា​៖ សមាជិក​បក្ស ទាំងអស់ ត្រូវខិតខំ​ឱ្យអស់​ពី​ចិត្ត ចេះ​សហ​ការ សាមគ្គី​គ្នា​បន្ត​ថែរក្សា​នូវ​អ្វីដែល​យើង​បាន​កសាងឡើង​យ៉ាង​លំបាក​ដើម្បី​ សន្តិភាព និង ការអភិវឌ្ឍន៍ ។​


​ការលើកឡើង​បេ​ប​នេះ​នៅពេលដែល លោក​ឧកញ៉ា បាន​អញ្ជើញ ក្នុង ពី​ធី​សំណេះសំណាល​ដែលមាន​សមាជិក ចូលរួម​ជាង ៥០០ នាក់ ក្រុមប្រឹក្សាឃុំ អតីត​មេភូមិ​ចាស់ៗ សមាជិក​ភូមិ និង​ក្រុមការងារ​ឃុំ ស្រុក គណបក្ស​ឃុំ ភូមិ ក្រុម និង​ប្រកាស​សមាសភាព តួនាទី​គណៈ​ពង្រឹង​មូលដ្ឋាន ឃុំ ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ​។​


​លើសពី​ការ​សំណេះសំណាល លោក​ឧកញ៉ា ទ្រី ដា​លុច ក៏បាន​ពាំ​នាំនូវ​ថវិការ​របស់ លោក​ឧកញ៉ា បណ្ឌិត ជូន​ដល់​ក្រុមការងារ​បក្ស​ដែល​បាន​ចូលរួម​ជាង ៥០០ នាពេលនោះ​ផងដែរ​។​

ចំនួនអ្នកទស្សនា

    20654747

  • ថ្ងៃនេះ101
  • ម្សិលមិញ4001
  • សប្តាហ៍នេះ17691
  • ខែនេះ212291
  • ឆ្នាំនេះ212291
  • សរុប20654747