ភ្នំពេញ៖ ផ្សារអូរឫស្សី កំពុង រងការរិះគន់ខ្លាំងលើបញ្ហាសណ្តាប់ធ្នាប់ពីសំណាក់ ប្រជាពលរដ្ឋ ត្អូញត្អែរយ៉ាងខ្លាំង ចំពោះគណកម្មាការផ្សារអូរឫស្សីដែលបណ្តែតបណ្តោយឲ្យម្ចាស់តូបមួយចំនួនរៀបចំឥវ៉ាន់លើផ្លូវដើរ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបង្កការកក់ស្ទះ ស្ទើរតែរកផ្លូវដើរពុំបាននោះ។
អាជីវករម្នាក់ដោយមិនបានបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា គណកម្មាការផ្សារ តែងតែណែនាំ និងរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់ ប៉ុន្តែ ការរៀបចំពុំមានតម្លាភាព និង ស្ថេរភាពនោះទេ ពោលគឺរៀបចំបានតែចំពោះអាជីវករស្លូតត្រង់ និង រៀបចំបានត្រឹមត្រូវ តែមួយរយៈពេលខ្លីប៉ុណ្ណោះ។
គួររំលឹកថា កន្លងមកប្រជាពលរដ្ឋក៏ធ្លាប់មានការខឹងសម្បារចំពោះការផ្ញើ ម៉ូតូ និងរថយន្ត នៅផ្សារអូរឫស្សី ក៏ដូចជាផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ហើយបញ្ហានេះ នៅតែពុំទាន់មានចំណាត់ការល្អនៅឡើយទេ៕