សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ កម្មការិនី​នៅ​តំបន់​ចំការ​ដូង

08-November-2017 | ដោយ ពល បញ្ញា


(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ ១,៤០០​នាក់ មកពី​រោងចក្រ​ចំនួន​២០ នៅ​តំបន់​ចំការ​ដូង ក្នុង​ខណ្ឌដង្កោ​។​


​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ កម្មការិនី​នៅតាម​បណ្តា​រោងចក្រ​នានា ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​កម្មករ កម្មការិនី និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​របស់​កម្មក​រ កម្មការិនី​ផងដែរ​។ ជាពិសេស​ដើម្បី​ជំរុញ​ការអនុវត្តន៍​គោ​លន​យោ​បា​អភិវឌ្ឍន៍​វិស័យ ឧស្សាហកម្ម​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​


​ចាប់តាំងពី​ខែកញ្ញា​មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​តំណាង និង​កម្មករ កម្មការិនី​ចំនួន ១៥​លើក​រួចមកហើយ​។ ក្នុងជំនួប​ទាំង​១៥​លើក​នេះ សម្តេច​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ​ជា ១២​ម៉ឺន​នាក់​រួចហើយ​។​


​តាមរយ​:​កម្មវិធី​សំណេះសំណាល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន រកឃើញ​បញ្ហា​ប្រឈម​ជាច្រើន​របស់​កម្មករ កម្មការិនី ក្នុងការ​បម្រើ​ការងារ​របស់​ពួកគេ ហើយក៏​បានផ្តល់​ដំណោះស្រាយ​ជា​បន្តបន្ទាប់​។ តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​នូវ​កញ្ចប់​អត្ថប្រយោជន៍​ជា​បន្តបន្ទាប់​ដល់​បងប្អូន​កម្មករ កម្មការិនី ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព ការរក្សា​និង​បង្កើត​ការងារ​ជូន​កម្មករ និយោជិត ការសម្រួល​ដល់​ការវិនិយោគ ការលើកកម្ពស់​ជីវភាព​របស់​កម្មករ និយោជិត និង​និយោជក​។​ ដោយ គោកធ្លក

ចំនួនអ្នកទស្សនា

    20651197

  • ថ្ងៃនេះ561
  • ម្សិលមិញ3811
  • សប្តាហ៍នេះ14141
  • ខែនេះ208741
  • ឆ្នាំនេះ208741
  • សរុប20651197