ភ្នំពេញ៖ លោក ប៊ិន ស៊ីនាថ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខណ្ឌពោធិ៍សែនជ័យ និង ជា ប្រធានក្រុមការងារចុះជួយ សង្កាត់សំរោងក្រោមបានមានប្រសាសន៍ថា យើងត្រូវរួបរួមសាមគ្គីគ្នា ការពារ សន្តិភាពដើម្បីបំរើ ភាពសុខសាន្តដល់ ប្រជាជន ក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនា តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយ គតិបណ្ឌិត នាំមកនូវ សុខ សន្តិភាព និងការអភិវឌ្ឍន៏ ។
មានប្រសាសន៍បែបនេះ នៅពេលដែល លោក និង ក្រុមការងារ អញ្ជើញជាអធិបតីក្នុង ពិធី ជួបសំណេះសំណាល ជាមួយ ប្រធាន និង អនុប្រធាន សាខាបក្សនៅតាមបណ្តាភូមិនៅ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧នេះ ។
លោក ប៊ិន ស៊ីនាថ ក៏បានថ្លែងអំណគុណដល់ ប្រធាន និង អនុប្រធាន ព្រមទាំងសមាជិក សាខាបក្សនៅតាមបណ្តាភូមិ ដែលខិតខំប្រឹងប្រែងគ្រប់កាលៈទេសៈ ដើម្បីការពារ សន្តិភាព និង ធ្វើអ្វីៗគ្រប់យ៉ាងក្នុងបុព្វហេតុ បំរើ ដល់ភាពសុខសាន្តដល់ប្រជាជនយើង ។