(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់កងទ័ពគ្រប់ប្រភេទ ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តន៍គោលការណ៍ឃឿនការពារជាតិ របស់ប្រជាជនឲ្យបានជាប់លាប់ និងម៉ឹងម៉ាត់បំផុត ។
សម្តេចបានថ្លែង បែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា៖ កងទ័ពជាកូនចៅរបស់ប្រជាពលរដ្ឋហើយកងទ័ពមិនមែនជាចៅហ្វាយនាយរបស់ប្រជាជននោះឡើយតែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋហើយអ្នកទាំងឡាយណាដែលកំពុងបញ្ជាបដិវត្តន៍ពណ៌ ឬបន្តរៀបចំគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា ទាំងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឬកំពុងបញ្ជាពីក្រៅប្រទេស គឺត្រូវតែបញ្ឈប់សកម្មភាពនេះជាដាច់ខាត និងជាបន្ទាន់។