ឯកឧត្តម ត្រាំ អ៊ីវតឹក ៖ ការពង្រឹង​គុណភាព អប់រំ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​

17-December-2017 | ដោយ ពល បញ្ញា

​ភ្នំ​ពេញ​៖ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃ​ណី​យ៍ និង​ទូរគមនាគមន៍​បាន​ថ្លែងថា​ ​ការពង្រឹង​គុណភាព​អប់រំ ជាពិសេស​ការអប់រំ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន គឺមាន​សារៈសំខាន់​ណាស់ ក្នុងការ​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​បរិបទ​សមាហរណកម្ម​អាស៊ាន​នាពេល​បច្ចុប្បន្ននេះ និង​ដើម្បី​ធានាបាន​នូវ​ការបណ្តុះបណ្តាល​បច្ចេកទេស​មួយ​ដែលមាន​គុណភាព វិទ្យាស្ថាន​ជាតិ​ត្រូវ​រៀបចំ​កម្មវិធីសិក្សា​មួយ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ទីផ្សារការងារ ដោយ​ត្រូវ​សហការ​ឱ្យបាន​ល្អជា​មួយ​វិស័យ​ឯកជន​។​

ឯកឧត្តម បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៧ - ២០១៨ ដែល​ប្រា​រព​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់​ថា នី​ប​តិច (NIPTICT) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​ជាតិ NIPTICT និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​សរុប​មាន​ចំនួន​ប្រមាណ ២០០​នាក់​កាល​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅនេះ ។​

ចំនួនអ្នកទស្សនា

    20648377

  • ថ្ងៃនេះ1561
  • ម្សិលមិញ3961
  • សប្តាហ៍នេះ11321
  • ខែនេះ205921
  • ឆ្នាំនេះ205921
  • សរុប20648377