លោក វរសេនីយ៍ទោ អ៊ឹម ឃឿន ត្រូវបានក្រសួងមហាផ្ទៃប្រកាស តែងតាំង​ជា អធិការ នៃអធិការដ្ឋាននគរបាល​ស្រុ​ក កោះសូទិន

18-December-2017 | ដោយ ពល បញ្ញា

         ​កំពង់ចាម ៖ លោក វរសេនីយ៍ទោ  អ៊ឹម ឃឿន អត្តលេខ ១៥៣៧៧  ជាអធិការរង  ត្រូវបាន​ក្រសួងមហាផ្ទៃ តែងតាំង​ជា អធិការ  នៃអធិការដ្ឋាននគរបាល ​ស្រុ​កោះសូទិន តាមប្រកាស ចុះ​ថ្ងៃ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ ដោយបាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​នា​ថ្ងៃ​សុក្រ ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅនេះ ។​

​ពិធី​ប្រកាស​នេះដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោក​អភិបាលរង នៃ​គណៈ​អភិបាលក្រុង  លោក​អធិការ អធិការរង​នគរបាល​ស្រុក ក្រុង លោកនាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង លោក​មេបញ្ជាការ​ផ្នែក​សឹក​រង​ក្រុង​កំពង់ចាម លោក​ចៅសង្កាត់ សរុប​ចំនួន​១៧៥​នាក់​ស្ថិតក្រោម​អធិបតីភាព ​លោក​ឧ​ត្ត​ម​សេនីយ៍ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ។​

 លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានបញ្ជាក់​បន្ថែម​ដល់​មន្ត្រី​ដែល​ទើបនឹង​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ទាំងអស់ ត្រូវ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​បទល្មើស​ខុសច្បាប់​ផ្សេងៗ ៕ដោយ លាង ម៉េងឡា

ចំនួនអ្នកទស្សនា

    20648327

  • ថ្ងៃនេះ1511
  • ម្សិលមិញ3961
  • សប្តាហ៍នេះ11271
  • ខែនេះ205871
  • ឆ្នាំនេះ205871
  • សរុប20648327