ខេត្តកំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាព្រព័ន្ធ ចំនួន ១.១១១ ក្បាលដី ស្ថិតក្នុងភូមិប្រចាក់ ឃុំព្រៃមូល ស្រុករលាប្អៀរ ដែលមានការចូលរួមពីលោក អភិបាលរងស្រុករលាប្អៀរ ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ១២០ នាក់ នាព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ នេះ។
នាឪកាសនោះដែរ៖ លោក លី សុភា ក៏បានមានមតិសំណេះសំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ និង ស្និទ្ឋស្នាល លើសពីនេះទៅទៀត លោកក៏សូមអោយ ម្ចាស់ដី ដែលមានក្បាលដីស្ថិតនៅក្នុង ភូមិប្រចាក់ ឃុំព្រៃមូល ដើម្បីមកពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួន រយៈពេល ១៥ ថ្ងៃ គឹតចាប់ពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ ផងដែរ ៕