សម្តេច​តេ​ជោ ហ៊ុន សែន​៖ សន្តិភាព​របស់​កម្ពុជា ធំ​ជាង​អ្វីៗ​ទាំងអស់​ក្នុងដំណាក់កាល​នេះ

23-March-2018 | ដោយ ពល បញ្ញា

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​សាសន៍​ថា ដំណាក់កាល​នេះ​សន្តិភាព​របស់​កម្ពុ​ជាធំ​ជាង​អ្វីៗ​ទាំងអស់​  សន្ដិភាព​ពេញលេញ​ដែល​យើង​កំពុង​មាននៅ​ទូទាំងប្រទេស នាពេល​បច្ចុប្បន្ននេះ បានមក​ដោយ​ចំណាយ​ពេលវេលា ដ៏​យូរ​ប្រមាណ​ជា​៣​ទសវត្សរ៍ ព្រមជាមួយ​ការតស៊ូ ព្យាយាម និង​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​យុទ្ធជន និង​អ្នកស្នេហាជាតិ​របស់​យើង​ជាច្រើនរូប​។

​បើ​គ្មាន​សន្ដិភាព​ទេ ការអភិវឌ្ឍ​ក៏​គ្មាន​ដែរ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវខិតខំ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងឡាយណា ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​សន្ដិភាព​នៅ​កម្ពុជា​បាត់បង់ និង​ត្រួវ​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ ដើម្បី​បន្ដ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឲ្យ​មាន​កំណើន ប្រកបដោយ​ចីរភាព ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០៕

សម្តេច​តេ​ជោ ហ៊ុន សែន មានសាសន៍​បែបនេះ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងា ឆ្នាំ​២០១៨ របស់ ក្រសួងមហាផ្ទៃ នា​រសៀល ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨​នេះ ។

ចំនួនអ្នកទស្សនា

    20641297

  • ថ្ងៃនេះ4241
  • ម្សិលមិញ12921
  • សប្តាហ៍នេះ4241
  • ខែនេះ198841
  • ឆ្នាំនេះ198841
  • សរុប20641297