ភ្នំពេញ៖ លោកឧត្តមសេនីយ៍ លី សុវណ្ណ និងលោក ជំទាវ ដែលមានតួនាទីជាអគ្គនាយករង ប៊ែលធីគ្រុបទទួលបន្ទុកផ្នែកសំណង់បានអញ្ជើញចូលរួមក្នុងកម្មវិធីសូត្រមន្តបើកសម្ពោធជាផ្លូវការ សាលាប៊ែលធី អន្តរជាតិ សាខាទី ១៨ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសកលវិទ្យាធិការ សាកលវិឡាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ កាលពីព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅនេះ ។
សាលាប៊ែលធី អន្តរជាតិ សាខាទី ១៨ ស្ថិតនៅ ផ្លូវជាតិ លេខ ០១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានអគារកំម្ពស់ ០៧ ជាន់ ៧២ បន្ទប់ និង មានខ្លោងទ្វារដែលមានស្លាក សញ្ញារបស់ប៊ែលធី ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ អាណាព្យាបាលសិស្សផងដែរ ។