លោក លី សុវណ្ណ ៖ បរាជ័យ មិនមែនជា​ឧបស​គ្គ ឆ្ពោះ​ទៅរក​ភាពជោគជ័យ​នោះទេ !

30-March-2018 | ដោយ ពល បញ្ញា

​ភ្នំពេញ​៖ លោក លី សុវណ្ណ ជា​អ​គ្គនាយករង ប៊ែ​ល​ធី គ្រុប និង​ជា​ម្ចាស់​សំណង់​ផ្ទះល្វែង លី សុវណ្ណ បាន​ថ្លែងថា​៖ បរាជ័យ មិនមែនជា​ឧបស​គ្គ​ ឆ្ពោះទៅរក​ភាពជោគជ័យ​នោះទេ ! ដោយ​ការចាប់ផ្តើម សាងសង់​គម្រោង​ទី ០១ ស្ថិតនៅ​ភូមិ​ចំរើន​ផល ទល់មុខ​ពេទ្យរុស្ស៊ី ពិតជា​មាន ឧបសគ្គ និង បញ្ហា​ប្រឈម​ជាច្រើន ដែល​ពុំទាន់ ទទួលបាន​ជោគជ័យ​នៅឡើយ​នោះទេ​។​ប៉ុន្តែ​ដោយសារ​ការមិន​បោះបង់ចោល​នូវ​ការវិនិយោគ លើ​វិស័យ​ការសាងសង់​ផ្ទះល្វែង​នេះ ហើយ​ព្យាយាម​រិះរក​មធ្យោបាយ នូវ​ចំណុច​ខ្វះខាត នៃ​ការគ្រប់គ្រង នោះ​ធ្វើ៌ឲ្យ​ទទួលបាន ជោគជ័យ​នូវ​គម្រោង​បន្ទាប់​។​

​លោកក៏​បាន​ថ្លែង​បែបនេះ នៅក្នុង​កម្មវិធី​ជប់លៀង​បុគ្គលិក​និង គណៈ​គ្រប់គ្រង បុរី លី សុវណ្ណ  គម្រោង​ទី​៧ ស្ថិតនៅ​តាមផ្លូវ​ទំនប់​កប់​ស្រូវ ក្បែរ​ស្ពាន​ព្រែក​ព្នៅ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ ព្រែក​ព្នៅ​រាជធានី ភ្នំពេញកាលពីរសៀល ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅនេះ   ។​

​គូសបញ្ជាក់​ផងដែរ​ថា​៖​សំណង់ផ្ទះ​ល្វែង​លី សុវណ្ណ ចាប់ផ្តើម​តាំងពី ឆ្នាំ​២០១២ ហើយ​សម្រេចបាន ចំនួន ០៦ គម្រោង ដូចជា​៖  ០១ ស្ថិតនៅ​ភូមិ​ចំរើន​ផល ទល់មុខ​ពេទ្យរុស្ស៊ី  ម្រោ​ង​ទី​២ ស្ថានីយ៍​បូម​លូទឹកស្អុយ ផ្លូវ​៣៧១​គម្រោង ទី​ស្ថិតនៅ​ចាក់អង្រែ​ក្រោម គម្រោង​ទី​៤: ស្ថិតនៅ​ក្បែរ​ផ្សារ​ព្រែ​កទា ក្បែរ​ព្រលានយន្តហោះ​ពោធ៍ចិនតុង​គម្រោង​ទី​៥ ស្ថិតនៅ​ជាប់​បុរី​ពិភពថ្មី ក្រោយ​ផ្សារ​ឈូក​មាស​គម្រោង ទី​ ស្ថិតនៅ​ទល់មុខ​ផ្សារ​ឈូក​មាស ហើយ បច្ចុប្បន្ននេះ គម្រោង​ទី​ បុរី លី សុវណ្ណ  ដែលមាន​អតិថិជន​គាំទ្រ​យ៉ាងច្រើន ស្ថិតនៅ​តាមផ្លូវ​ទំនប់​កប់​ស្រូវ ក្បែរ​ស្ពាន​ព្រែក​ព្នៅ  ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខ័​ណ្ឌ​ព្រែក​ព្នៅ​រាជធានី ភ្នំពេញ​។​





ចំនួនអ្នកទស្សនា

    20641177

  • ថ្ងៃនេះ4121
  • ម្សិលមិញ12921
  • សប្តាហ៍នេះ4121
  • ខែនេះ198721
  • ឆ្នាំនេះ198721
  • សរុប20641177