ភ្នំពេញ៖ នារសៀលថ្ងៃ ពុធ ១៥ កើត ខែបឋមាសាឍឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៨ ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្ត័ក្មេងវត្ត ដឹកនាំដោយ លោក ឌៀប កាណូរ៉ា អនុប្រធានសមាគម និងលោក អាន ជាលី អគ្គលេខាធិការសមាគម ព្រមទាំងសហការី បានចុះសួរសុខទុក្ខនិស្សិតដែលត្រូវអគ្គីភ័យឆាបឆេះអស់ម៉ូតូពីរគ្រឿងនៅក្នុងកុដិក្នុងវត្តទឹកថ្លានាពេលកន្លងទៅ ។
នាឪកានោះដែរក្រុមការងារ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧបត្ថម្ភប្រគេនជូននិស្សិតដែលត្រូវភ្លើងឆេះម៉ូតូក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០ម៉ឺនរៀលនិងអង្ករចំនួន៥០គីឡូក្រាម ប្រគេនព្រះចៅអធិការវត្ត នូវអង្ករចំនួន១តោនដើម្បីជួយសម្រាលដល់កាលំបាកក្នុងគ្រាមានទុក្ខលំបាក ។
ទន្ទឹមគ្នានេះដែរព្រះចៅអធិការវត្តក៏បានថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារឈ្នះអស់មារសត្រូវ និងប្រកបដោយវិបុលសុខគ្រប់ប្រការ ។