ស្រុកកោះសូទិន ៖ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃព្រហស្បត្តិ៍ ១រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កពស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ពិធីប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនក្រសួងព័ត៌មាន និងបងប្អូនខ្មែរឥស្លាមភូមិទី១៣ លើ ឃុំកោះសូទិន ក្រោមអធិបតីភាព ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកោះសូទិន។
ក្រោយពីបានស្ដាប់របាយការណ៍របស់ លោក ផេនសុផល អភិបាលនៃគណៈអភិបាលស្រុករួចមក ឯកឧត្តមខៀវ កាញារីទ្ធបានមានមតិសំណេះសំណាលទៅកាន់សមាជិកាបងប្អូនយុវជនក្រុមបាល់ទាត់និងកោតសរសើរដែលក្រុមការងារបង្កើត អោយមានកម្មវិធីប្រកួតនេះឡើងដណ្ដើមពានរង្វាន់និងប្រកាសលេខដើម្បីយកពាននៅថ្ងៃទី២៩ខែមិថុនានេះក្រោយមកគណៈអធិបតីបានឧបត្ថម្ភក្រុមកីឡា៨ក្រុមនូវថវិកា១ក្រុម១០០ដុល្លាសរុប៨០០ដុល្លានិងឧបត្ថម្ភថ្លៃរៀបពិធីការនិងម្ហូបសម្រាប់កីឡាចំនួន២លានរៀល។ ដោយ លាង ម៉េងឡា